ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាងខ្នង​ម្ចាស់​សំណង់​មួយកន្លែង​ក្នុង​ក្រុង​បាន​លុង​សាងសង់​យ៉ាងសកម្ម​ទោះ​មាន​ដីកា​តុលាការ​ឲ្យ​ផ្អាក​បណ្តោះអាសន្ន​

​ខេត្តរតនគិរី ៖ មិនមែនជា​រឿង​ធម្មតា​នោះឡើយ ខណដែល​ម្ចាស់​សំណង់​មួយកន្លែង​ក្នុង​ក្រុង បា​លុង ខេត្តរតនគិរី បាន​បន្ត​ការសាងសង់​រហូត​ជិត​សម្រេចបាន​១០០% ខណដែល​សំណង់ មួយកន្លែង​នេះ​ត្រូវបាន​សាលាដំបូង​ខេត្ត​ចេញ​ដីកា​បង្គាប់​ឲ្យ​ផ្អាក​ការសាងសង់​បណ្តោះអាសន្ន រងចាំ​ការដោះស្រាយ​ព្រោះថា ការសាងសង់​សំណង់​នោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ អ្នកជិតខាង ។​

​គួ​រម្លឹកថា សំណង់​មួយកន្លែង​នេះ ស្ថិត​ក្នុងភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ត្រង់ចំណុច​ផ្លូវកែង​ខាងកើត​អតីត​ព្រលានយន្តហោះ ដែលមាន​ម្ចាស់​ឈ្មោះ ច​ន ចំរើន ត្រូវបាន​សាងសង់​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ ក្រោយពី​តុលាការខេត្ត​រតនគិរី បាន​ដឹកនាំ កម្លាំង ចុះ​អនុវត្ត​ដីការ​សម្រេច​ឲ្យ​ផ្អាក​ការសាងសង់​បណ្ដោះ​អាស​ន្ត កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ កន្លងមក​នោះ​។​

​តាម​ការ​ឲ្យ​ដឹង​ពី​លោក លីវ លឿន ជាដើម​បណ្ដឹង​ដែលមាន​ព្រំដី​ជាប់​គ្នា​ថា សំណង់​ដែល​លោក ច​ន ចំរើន បាន​សាងសង់ ខិត​មក​ជិត​របង​របស់គាត់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់ ខូចខាត​ដល់​ទ្រព្យសម្បត្តិ​របស់គាត់ បើទោះជា​គាត់​សុំ​ឲ្យ​លោក ច​ន ចំរើន ជួសជុល​ការខូចខាត​ឲ្យ​គាត់​វិញ ក៏​គេ​មិន​ជួលជុល​ឲ្យ​ដែរ​។

​លោក លីវ លឿន បាន​បន្តថា គាត់​ក៏​សម្រេចចិត្ត​សុំ​ការអន្តរាគមន៍​ពី​សង្កាត់ រហូតដល់​ក្រុង​។ អាជ្ញាធរ​ក្រុង ក៏​ចុះមក​ពិនិត្យ ហើយ​ចេញ​លិខិត​ជូន​លោក ច​ន ចំរើន ម្ចាស់​សំណង់​ឲ្យ​ផ្អាក​ការសាងសង់​បណ្ដោះអាសន្ន ដោយ​ពិនិត្យឃើញ​សំណង់​នោះ មិន​ស្របទៅនឹង​ប្លង់​ស្នើសុំ​សាងសង់​។

​លោក​បញ្ជាក់​បន្ថែមថា ទោះ​សាលាក្រុង​ចេញ​លិខិត​ផ្អាក​ការសាងសង់​កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ យ៉ាងណាក៏ដោយ ក៏​លោក ច​ន ចំរើន នៅតែ​បន្ត​ការសាងសង់​ដដែល​។ លោក លីវ លឿន ក៏​ដាក់​ពាក្យបណ្ដឹង​ចូល​សាលាដំបូង​ខេត្ត ហើយ​តុលាការខេត្ត ក៏បាន​ពិនិត្យ​សម្រេច​ចេញ​សាលដីការ​រក្សា​ការពារ កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ ហាមឃាត់​លោក ច​ន ចំរើន និង​បក្សពួក មិន​ឲ្យ​ធ្វើ​សកម្មភាព​សាងសង់​សំណង់​បន្ត ដែលមាន​ព្រំ​ជាប់​គ្នា​ជាមួយ​លោក លីវ លឿ ជា​បណ្ដោះអាសន្ន​។​

​ប៉ុន្តែ​លោក ច​ន ចំរើន និង​បក្សពួក នៅតែ​មិន​គោរព​តាម រហូតដល់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ លោក រ៉ា បូរ៉ាន់​ឌី អាជ្ញា​សាលាដំបូង​ខេត្តរតនគិរី បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្តតាម​ដីការ​សម្រេច​រក្សា​ការពារ​លេខ ០១ “​ច​” ចុះ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ សម្រេច​ឲ្យ​អនុវត្ត​ជំនួស​លេខ ១២ “​ង​” ចុះ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្តរតនគិរី បន្ទាប់ពី​តុលា​ការចុះអនុវត្ត​ដីការ​សម្រេច​រួចមក​លោក ច​ន ចំរើន និង​បក្សពួក នៅតែ​បន្ត​សាងសង់​ផ្គើន​នឹង​ការចុះអនុវត្ត​ដីការ​នោះ​ដដែល រហូតដល់​ថ្ងៃទី​១៤ ខែវិច្ឆិការ ឆ្នាំ​២០១៩ សំណង់​នេះ​ជិត​រួចរាល់​១០០% ហើយ​។​

​លោក លីវ លឿ សុំ​សំណូមពរ​ដល់​តុលាការ មេត្តា​មាន​ចំណាត់ការ និង​ព​ន្លឿ​ន​រឿងក្ដី​នេះ ដើម្បី​រក​យុត្តិធម៌​ជូន​គាត់​ផង​។​

​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​តាមរយៈ​ព័ត៌មាន​ថា នៅ​ថ្ងៃ​ចុះ​អនុវត្ត​សាលដីការ​ជាមួយ​សម្ថ​កិច្ច​នោះ លោក​បាន​ឃាត់ខ្លួន​លោក ច​ន ចំរើន បញ្ជូនមក​សាលាដំបូង​ខេត្តហើយ តែ​ក្រោយពេល​ប្រជុំ ខាង​តុលាការ​សម្រេច​មិន​ឃុំខ្លួន ហើយ​លោក ក៏បាន​ប្ដឹងទៅ​សាលាឧទ្ធរណ៍​ទៅនឹង​ដីការ សម្រេច​មិន​ឃុំ​នេះដែរ​។
​លោក រ៉ា បូរ៉ាន់​ឌី បាន​បន្តទៀតថា ពាក់ព័ន្ធ​ទៅនឹង​សំណង់​នៅតែ​ធ្វើ​បន្ត​នោះ លោក លីវ លឿ បានដាក់​ពាក្យបណ្ដឹង​ជាថ្មី​មក​លោក​រួចហើយ លោក​នឹង​ចាត់ការ ករណី​មិន​រាងចាល ពីព្រោះ​នេះ​ជា​បទល្មើស​ប្រឆាំងនឹង​ដីការ​សម្រេច​រក្សា​ការពារ​។ លោក​ថា រឿងនេះ អង្គសេចក្ដី​ទាក់ទង​ទៅនឹង​រឿង​ប្បវេណី ថា​តើ​គួរ​គប្បី​សម្រេច ត្រូវ​វ៉ៃ​សំណង់​នោះ​ចោល ឬ​យ៉ាងណា បើទោះជា​គាត់​បាន​សង់​សំណង់​នេះ រួចរាល់​ក៏ដោយ ក៏​អត់​ប្រយោជន៍​ដែរ ៕

 

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130