ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តុលាការ​កោះកុង​ដោះលែង​ជន​ត្រូវ​ចោទ​រួមគំនិត​ធ្វើ​រដ្ឋប្រហារ​ម្នាក់​

​កោះកុង ៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា​នេះ តុលាការ​ខេត្តកោះកុង​បានសម្រេច​ដោះលែង​ជន​ត្រូវ​ចោទ​ម្នាក់​ដែល​រួមគំនិត​ធ្វើ​រដ្ឋប្រហារ​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី ជនជាប់ចោទ ហើយ​ត្រូវបាន​តុលាការ​ដោះលែង​នោះ​ឈ្មោះ ហ៊ុំ ស្រ៊ា ហៅ​ណា​រ៉ុង ភេទ​ប្រុស អាយុ​៤១ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ។​

​សូមជម្រាបថា ជនជាប់ចោទ​ដែល​ត្រូវបាន​ដោះ​លែងមាន​កម្រិតវប្បធម៌​ចំណេះដឹង​ទូទៅ​ត្រឹម​ថ្នាក់​ទី​៥ កើត​នៅ​ភូមិ​ភ្នំ​ក្រពើ ឃុំ​ព្រៃ​រំដេង ស្រុក​គិរីវង្ស ខេត្តតាកែវ ដោយ​បច្ចុប្បន្ននេះ​មាន​អាស័យដ្ឋាន​រស់នៅ​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេ​ម​ភូមិន្ទ ខេត្តកោះកុង​។ ហើយ​រូបគេ​ទើបត្រូវ​ចាញ់បោក​មេ​ឧទ្ទាម​ក្រៅច្បាប់ សម រ​ង្ស៉ី បែរជា​ទៅ​ប្រព្រឹត្ត​បទល្មើស​រួមគំនិត​ក្បត់​នេះ ជាការ​ប្រព្រឹត្ត​លើកទីមួយ ដោយសារតែ​ខ្លួន​មាន​ភាពល្ងង់ខ្លៅ ឆាប់​ជឿ​លើ​ការអូសទាញ​របស់គេ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130