ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នកមានអំណាច​មាន​លុយ​កំពុង​រំលោភ​យក​ដី​ច្រាំងទន្លេរ​មេគង្គ​និង​ច្រាំង​ទន្លេសាប យ៉ាង​អាណាធិបតេយ្យ​ក្នុង​ខ័​ណ្ឌ​ជ្រោយចង្វារ​

​ភ្នំពេញ ៖ ច្រាំង​ទន្លេសាប និង​ទន្លេ​ង​មេគង្គ នៅក្នុង​មូលដ្ឋាន ខណ្ឌ​ជ្រោយចង្វារ​ដែល ដី​ក្នុង​តំបន់​នោះ​កំពុង​តែមាន​តំលៃ​ឡើង​ខ្ពស់កប់ពពក​ជាហេតុ​ធ្វើឱ្យ ត្រូវបាន​ក្រុមហ៊ុន​ឯកជន​និង​អ្នកមានអំណាច​បាននាំគ្នា​បុកគ្រឹះ ធ្វើ​របង រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​បណ្តើ​រហើយ ចំណែក​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា ពិសេស​ក​សាលា រាជធានី​ភ្នំពេញ​មិនបាន​យកចិត្តទុកដាក់​ទប់ស្កាត់​នោះទេ សង្ស័យ​ក្រុម​គាត់​កំពុងតែ​សំងំ​ឃុបឃិត​គ្នា​ទើប​ពួកគេ​មានឱកាស​ធ្វើបាន ។​

​ជាក់ស្តែង មាន​ភូមិ គ្រិះ​ធំៗ ចំនួន​២ ទីតាំង​ស្ថិតនៅ​ក្នុងភូមិ ដើម​គ សង្កាត់ ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា បាននិងកំពុង​សាងសង​(​បុកគ្រឹះ​)​រំលោភ​យក​ដី​ច្រាំង​ទន្លេសាប​ប្រមាណ​ជាង​២០​ម៉ែត្រ ហើយ​អ្នកណាៗ​គេ​ក៏​អាច​មើលឃើញ​ទីតាំង​ទាំងអស់​នោះដែរ ប្រសិនបើ​ពួកគាត់​ធ្វើដំណើរ​តាម​ស្ពាន​បេ​ឡេ​ឫស្សីកែវ ។ ក្រៅពីនោះ ក៏មាន​សំណង់​របង​ជាច្រើន​ទៀត​កំពុងតែ​សង់​រំលោភ​យក​ច្រាំង​ទន្លេសាប​ហើយ សំណង់​ទាំងនោះ បាន​សាងសង់​រួចរាល​ហើយ និង​ខ្លះទៀត​កំពុងតែ​សាងសង់​បន្ត​។​

​ប្រភព​ដ៏​ដែល​បាន​បន្តទៀតថា ក្នុងចំណោម​ភូមិគ្រឹះ​ទាំង​២​នោះ មាន​ភូមិ គ្រឹះ​មួយ ដែល គេ​អះអាងថា​មាន​ម្ចាស់​ឈ្មោះ​ពៅ ដែល​ល្បី​ថា​ជា​ថៅកែ បើក​ខារ៉ាអូខេ​ស្ទី​ម​សោ​ណា​មាន​សេ​វ៉ា​ផ្លូវភេទ ជ្រោក​ក្រោម​ស្លាក​សណ្ឋាគារ​វ៉ា​ស៊ីន តោន បាន​បុកគ្រឹះ រំលោភ​យក​ច្រាំង​ទន្លេសាប​និង​បាន​សាង់សង់​យ៉ាង​រំភើយ ។​

​តាម​មន្ត្រីសង្កាត់ ព្រែក​តាសេក​ម្នាក់ បានអោយដឹងថា មុន ចាប់ផ្តើម​សាង់សង់​រំលោភ សង្កាត់ ក៍បាន​រាយការណ៍​ទៅ​សាលាខណ្ឌ​ជ្រោយចង្វារ​តែ​ក្រោយមក​ក៍​ស្ងាត់ឈឹង​ហើយ សំណង់​ទាំងនោះ សាងសង់​ដោយ​រលូន​។​មន្ត្រី​រូប​នោះបាន​អោយដឹងទៀតថា នៅ​មាត់ទន្លេ មាន​ផ្លូវលំ​មួយ តែ​ពេលនេះ​គេ​រំលោភ​ទាំង​ផ្លូវ​និង​ច្រាំងទន្លេ​តែម្តង ពោលគឺ​គ្មាន​ផ្លូវ​ទៀត​ទេ តែ​អាជ្ញាធរ​ហាក់​ងាប់​ត្រគៀក​ស្តូក​តែម្តង ។​

​តាម​ព័ត៌មាន​បាន​លួច​បង្ហើប​ទៀតថា គ្មាន ន​ណា​ម្នាក់​ហ៊ាន​នោះទេ​ព្រោះ​ឈ្មោះ​ពៅ ថៅកែ​វ៉ាស៊ីនតោន មាន​លុយ​មានអំណាច​ណាស់​ក្រៅពីនោះ សុទ្ធតែ​អ្នក មាន​លុយ និង​មានអំណាច ដែល​បាន​រំលោភ​យក​ច្រាំងទន្លេ ។​

​ដោយឡែក​ទៀត ច្រាំងទន្លេ​មេគង្គ កំពុង​រង​ការរំលោភ យក​ដូចគ្នា ដែរ ដូចជា នៅ​ខាងជើង កំពង់ដរ​ស្វាយជ្រុំ និង​មុខ វិហារ​អ៊ិ​ស្លាម ឈៀង​ខាងត្បូង ក្នុង​សង្កាត់​ជ្រោយចង្វារ ជាដើម ។​

​ទីតាំង​មួយ​នៅ​ខាងកើត​ខុន​ដូ​របស់លោក​ប៊ុន​ជេ​ស្ជ​នោះ​ត្រូវបាន​គេ​បុកគ្រឹះ ចាក់​ធ្នឹម រំលោភ​ចូល​ច្រាំងទន្លេ ប្រមាណ​៥​ម៉ែត្រ ហើយ​លាតសន្ធឹង​តាម​ដង​ទន្លេមេគង្គ​ប្រមាណ​៧០​ម៉ែត្រ​។ កា​រំលោភ​យក​យ៉ាង​អាណាធិបតេយ្យ​នេះ​ត្រូវបាន​គេ​ដឹងថា បាន​បុកគ្រឹះ​នៅពេល​ថ្មីៗ​នេះ ហើយ គ្រោង នឹង​រៀប​ឥដ្ឋ​នៅពេល​ឆាប់ៗ​នេះ ។​

​សូម​រំលឹក​ប៉ុន្មាន​ឆ្នាំ មកហើយ សំណង់​កំពស់​៧​ជាន់ មួយកន្លែង នៅក្បែរ​(​រដ្ឋាករទឹក​) បាន​សាងសង់​អត់​ច្បាប់​និង​រំលោភ​ច្រាំងទន្លេ​មេគង្គ ត្រូវបាន​អាជ្ញាធរ ខណ្ឌ​ជ្រោយចង្វារ ហាម​ឃាត​, រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ក្រសួង នគរូបនីយ៍កម្ម​និង​សំណង់​បានចេញ​សេចក្តី​ជួន​ដំណឹង អោយ​វាយចោល​ហើយ​សំណង់​នោះ​បន្ត​សង់​រហូត​រួចរាល់ នឹង​ហើយ​សម័យ​ដុល្លារ និង​អំណាច​បក្សពួក​បានធ្វើអោយ​ច្បាប់ គ្មាន​កម្លា​ភាព ។​

​ពាក់​ព​ន្ធ័​នឹង​បញ្ហា​នេះ​ត្រូវបាន​មជ្ឈដ្ឋាន​មហាជន​បាន សង្ស័យថា​សុទ្ធតែ​ជាការ​ត្រូវរ៉ូវ​គ្នា​ទើប​អាច​ធ្វើបាន បើ​មិន​ដូច​ច្នេះ​ទេ​សូម្បីតែ​ប្រជាពលរដ្ឋ​ធ្វើ​របង​តូចតាច​នៅលើ​ដី​ស្របច្បាប់​របស់ខ្លួន​ក៏​មិនបាន​ដែរ អាជ្ញាធរ​មកដល់​ភ្លាម​។​
​ទាក់ទិន​នឹង​រឿងនេះ លោក​វុ​ធ សូ​វៀត ប្រធាន​អន្តរ​វិស័យ​ខណ្ឌ​ជ្រោយចង្វា បាន​ប្រាប់​តាម​ទូរ​សព្ទ័​ថា រឿងនេះ​គាត់​មិនទាន់​បានដឹង​នៅឡើយ​ទេ ដូចជា​នៅ​ចន្លោះប្រហោង​បន្តិច​ដែរ​៕

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130