ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចិន​ដាក់ពង្រាយ​យោធា​រយៈពេល​ខ្លី​នៅតាម​ដងផ្លូវ​របស់​​ហុងកុង​

ចិន ៖ យោធា​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ការពារ​ការដាក់​ពង្រាយ​ទាហាន​ក្នុង​រយៈពេល​ខ្លី​នៅតាម​ដងផ្លូវ​របស់​ទីក្រុង​ហុងកុង​ខណៈ​ខ្លួន​បាន​ព្រមាន​ថា ការបញ្ចប់​អំពើហិង្សា​គឺជា “​ការងារ​ដែល​បន្ទាន់​បំផុត​” នៅក្នុង​ទីក្រុង​នេះ​។​

​ទាហាន​រាប់សិប​នាក់​បាន​ចេញពី​បន្ទាយ​របស់​ពួកគេ​នៅ​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃ​សៅរ៍​ដើម្បី​ជួយ​សម្អាត​ផ្លូវ​ដែលមាន​កម្ទេចកម្ទី​និង​របាំង​ដែល​បន្សល់ទុក​ដោយ​ក្រុមបាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។ ប្រតិបត្តិការ​បោសសម្អាត​រយៈពេល​ខ្លី​នេះ​បាន​កើតឡើង​នៅ​ចុងបញ្ចប់​នៃ​ការប៉ះទង្គិច​គ្នា​ដ៏​ខ្លាំងក្លា​រយៈពេល​មួយ​សប្តាហ៍​រវាង​ប៉ូលិស​និង​ក្រុមបាតុករ​ដែល​បាន​បង្ក​ភាពវឹកវរ​ទូទាំង​ទីក្រុង​ហុងកុង​។​

​នៅពេល​សាកសួរ​អំពី​ការដាក់​ពង្រាយ​មួយ​ភ្លែត​នេះ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​លោក Wu Qian បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅឯ​ព្រឹត្តិការណ៍​សន្តិសុខ​មួយ​ក្នុង​ទីក្រុង​បាងកក​ថា “​មាន​ពលរដ្ឋ​ហុងកុង​មួយចំនួន​បាន​បោសសម្អាត​ផ្លូវ​នៅក្បែរ​បន្ទាយ PLA ហុងកុង​”​។ លោក​និយាយថា ទាហាន​មកពី​បន្ទាយ PLA ហុងកុង​បាន​ចូលរួម​ជាមួយ​ប្រជាជន​ទាំងនេះ​ក្នុងការ​បោសសម្អាត​ផ្លូវ​ហើយ​កិច្ចប្រឹងប្រែង​របស់​ពួកគេ​ត្រូវបាន​ស្វាគមន៍​ដោយ​ពលរដ្ឋ​ហុងកុង​។​

​ចំពោះ​វិបត្តិ​នេះ ប្រទេស​ចិន​បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀតថា ខ្លួន​នឹងមិន​បំពេញ​តាម​ការទាមទារ​ណាមួយ​របស់​ក្រុមអ្នកតវ៉ា​ទេ​ហើយ​នឹងមិន​អត់ធ្មត់​ចំពោះ​អំពើហិង្សា​នៅក្នុង​ទីក្រុង​នេះឡើយ​។​

​គួរ​បញ្ជាក់ថា កងទ័ព​រំដោះប្រជាជន​ចិន​បាន​រក្សា​បន្ទាយ​នៅ​ទីក្រុង​ហុងកុង​ចាប់តាំងពី​អតីត​អាណានិគម​អង់គ្លេស​មួយ​នេះ​ត្រូវបាន​ប្រគល់​ទៅ​ប្រទេស​ចិន​វិញ​ក្នុង​ឆ្នាំ​១៩៩៧​។​ប៉ុន្តែ​កងទ័ព​របស់ខ្លួន​កម្រ​ចាក​ចេញពី​បន្ទាយ​របស់​ពួកគេ​ណាស់​។ ពេល​ចុងក្រោយ​បំផុត​ដែល​ទាហាន​ត្រូវបាន​គេ​ឃើញ​នៅតាម​ដងផ្លូវ​ទីក្រុង​ហុងកុង​គឺ​នៅ​ឆ្នាំ​២០១៨​ដែល​កាលនោះ​ពួកគេ​បានធ្វើការ​បោសសម្អាត​បន្ទាប់ពី​មាន​ខ្យល់ព្យុះ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130