ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រុស្ស៊ី​សម្រេច​ប្រគល់​នាវា​យោធា​៣​គ្រឿង​ឲ្យ​​អ៊ុយ​ក្រែ​ន​វិញ​ហើយ​

​ម៉ូស្គូ ៖ ក្រសួងការបរទេស​រុស្ស៊ី​បាន​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា រុស្ស៊ី​បានប្រគល់​នាវា​យោធា ចំនួន​៣​គ្រឿង​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន​វិញ បន្ទាប់ពី​បាន​ចាប់​រឹបអូស​ទុក​អស់​រយៈពេល​ជិត​មួយឆ្នាំ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ កងកម្លាំង​ល្បាត​ដែនសមុទ្រ​រុស្ស៊ី​បាន​រឹបអូស​នាវា​យោធា​ខ្នាតតូច​២​គ្រឿង​ឈ្មោះ Berdyansk និង Nikopol រួម ទាំង​នាវា​សណ្តោង​មួយគ្រឿង​ឈ្មោះ Yana Kapu របស់​អ៊ុយ​ក្រែ​ន នៅឯ​ច្រក​សមុទ្រ Kerch​។ ខណៈ​ទីក្រុង​ម៉ូស្គូ​បាន​ចោទប្រកាន់ ថា នាវា​ទាំង​នោះបាន​រំលោភ​ដែនទឹក​របស់ខ្លួន ទីក្រុង​កៀវ​បាន​អះអាង​វិញ​ថា ខ្លួន​មិនបាន​ប្រព្រឹត្ត​អ្វី​ខុស​ឡើយ ហើយ​រុស្ស៊ី​ទៅវិញ​ទេ ដែលជា​អ្នក​បង្កហេតុ​។​

​សម្រាប់​នាវិក​អ៊ុយ​ក្រែ​ន​ទាំង​២៤​នាក់ ដែល​រុស្ស៊ី​បាន​ចាប់ខ្លួន​ជាមួយ​នាវា​ខាងលើ ត្រូវបាន​ទីក្រុង​ម៉ូស្គូ​ដោះលែង និង ប្រគល់​ខ្លួន​ឲ្យ​ទីក្រុង កៀវ​វិញ កំឡុង​ការដោះដូរ​អ្នកទោស​ប្រមាណ​៣៥​នាក់ រវាង​ប្រទេស​ទាំងពីរ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ខែ កញ្ញា ឆ្នាំ​២០១៩​នេះ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130