ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បុរស​ម្នាក់​បែក​ថ្នាំ​ដើរ​គប់​រថយន្ត​អ្នកធ្វើដំណើរ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

​ខេត្តរតនគិរី ៖ បុរស​ម្នាក់​បែក​ថ្នាំ ដើរ​គប់​រថយន្ត​អ្នកធ្វើដំណើរ​លើ​ដងផ្លូវ​ហើយ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច ក្នុងនោះ​មាន​កម្លាំង​រដ្ឋបាល​ប៉ុស្តិ៍​សង្កាត់​យក្ខ​ឡោម​បាន​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​និង​កម្លាំង​អាវុធហត្ថ​ក្រុង​បាន​លុង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​ត្រង់ចំណុច​អូរ​ត្រាវ ស្ថិតនៅ​ក្នុងភូមិ​ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​បែក​ថ្នាំ​មានឈ្មោះ សន បញ្ញា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កេ​ី​ត​ហេតុ​ខាង​លេ​ី​។​

​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថ្នាំញៀន​ចំនួន​១​ថង់​តូច​ល្មម​
​កូនសោរ​លេខ​១៧​ចំនួន​១​ដើម​
​បារី​ESSE មួយកញ្ចប់ និង​ដែកកេះ​ចំនួន​១​ដេ​ី​ម​ផងដែរ​។​

​បច្ចុប្បន្ន​បុរស​បែក​ថ្នាំ​ខាង​លេ​ី​នេះ ត្រូវបាន​ប្រគល់​ជូនទៅ​ឲ្យ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130