ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​ក​រ​ណី​ម៉ូតូ​បុក​គ្នា​នៅ​ស្រុក​បារាយណ៍​

​កំពង់ធំ ៖ ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​កាលពី​ម្សិលមិញ​នៅតាម​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​១១៦-១១៧ ចំណុច​ភូមិ​អូរ​សួស្ដី ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បណ្ដាល​ឲ្យ​របួស​មនុស្ស​០៣​នាក់​ធ្ងន់ និង​ខូចខាត ម៉ូតូ ០២​គ្រឿង​ម៉ាក​ស៊ុយ​សឺ​គី SXR1000CC ពណ៌​ខៀវ គ្មាន​ស្លាក​លេខ (​បើកបរ​ទឹ​សដៅ​ពី​ជើង​ត្បូង​) ដោយ​ឈ្មោះ ធាង ថៃ​លី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​ដឹកជញ្ជូន​ឥ​វ៉ាន់ (​របួសធ្ងន់ )(​ពាក់មួក​សុ​វត្តិភាព​)​។​
​ម៉ូតូ​ម៉ាក​សឺ​រុស ពណ៌​ស គ្មាន​ស្លាក​លេខ (​បើកបរ ឆ្លង កាត់​ផ្លូវ​ពី​លិចទៅ​កើត​) ដោយ​ឈ្មោះ​មាត់ សា​ណាស់ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ដូន​ប៉ែន ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ មុខរបរ​លក់ដូរ (​របួសធ្ងន់​)(​មិន​ពាក់មួក​សុ​វត្តិភាព​)​។​
​អ្នករួមដំណើរ​ឈ្មោះ​សា វីត ភេទ​ប្រុស អាយុ​០២​ឆ្នាំ ត្រូវជា​កូនបង្កើត (​របួសធ្ងន់​)​។​
​វត្ថុតាង​យក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130