ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កឺ​កឺ​ជំនាញ​ខាង​លួច​ម៉ូតូ​,​រថយន្ត​និង​គាស់​ផ្ទះ​២​នាក់​ត្រូវ​ឃាត់ខ្លួន​

​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់ ដែលមាន​ជំនាញ​លួច​ម៉ូតូ និង​គាស់​ផ្ទះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ម្សិលមិញ ក្រោយ​ធ្វើ​សកម្មភាព​នៅ​ខេត្តសៀមរាប ហើយ​រត់គេចខ្លួន​មក​រាជធានី​ភ្នំពេញ​។ ការឃាត់ខ្លួន​ត្រូវបាន​ធ្វើឡើង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ស្រុក​ពញាឮ ខេត្តកណ្ដាល​។​

​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​២​នាក់​គឺ ទី​១៖​ឈ្មោះ លាំង ហិន អាយុ​៣២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ និង​ទី​២៖​ឈ្មោះ WEI JUNZHI អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។​

​សមត្ថកិច្ច​បញ្ជាក់ថា ប្រតិបត្តិការ​នោះ​យើង​ដកហូត​សម្ភារៈ​មួយចំនួន​រួមមាន ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា ឃ្លី​ក ផលិត​ឆ្នាំ​២០១២ គ្មាន​ស្លាក​លេខ (​របស់​ជនរងគ្រោះ​), សោកា​ច់ក ចំនួន​០៣​គ្រាប់ ដង​ចំនួន​០១, អាគុយ​ចំនួន​០១, ម៉ា​ស៉ី​ន​មិន​ស្គាល់​ម៉ាក​ប្រើ​អគ្គីសនី ចំនួន​០១ មាន​ដង​ចំនួន​០២ (​សម្រាប់​រក​លោហៈធាតុ​ក្នុង​ទូក​ដេក​), កាត​ចំនួន​១២​កាត​, ដែក​ត្បែង​ចំនួន ០៦​កំណាត់ អាច​តប​ញ្ជូ​ល​គ្នា​បាន​សម្រាប់​គាស់​ផ្ទះ​, ម៉ា​ស៉ី​ន​ឆូត​កាត ចំនួន​០១, លិខិតឆ្លងដែន​ឈ្មោះ WEI JUNZHI ចំនួន​០១​ក្បាល ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130