ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​ម្នាក់​នាក់​និង​១១​នាក់​ទៀត​បាត់​ខ្លួន​ ករណី​ឆេះ​ទូក​នេសាទ​នៅ​ជិត​កោះ Jeju

​កូរ៉េខាងត្បូង ៖ ឆ្មាំ​សមុទ្រ​បាន​និយាយថា​មនុស្ស​ម្នាក់​ត្រូវបាន​គេ​អះអាងថា​បាន​ស្លាប់ និង ១១​នាក់​ទៀត​បាន​បាត់​ខ្លួន បន្ទាប់ពី​ទូក​នេសាទ​កូរ៉េខាងត្បូង​មួយគ្រឿង​បាន​ឆាបឆេះ​នៅលើ​ដែនទឹក​ភាគ​ខាងលិច​នៃ​កោះ Jeju កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​

​យោងតាម​ប៉ូលីស​បានអោយដឹងថា​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​លើ​នាវា​ដែល​ទម្ងន់ ២៩ តោន​នៅ​ម៉ោង​ប្រហែល ៧ និង ០៩ នាទី​ព្រឹក​នៅ​ខាងលិច​កោះ​តូច​មួយ​ដែលមាន​ទីតាំងនៅ​ជិត​កោះ Jeju ។​

​ក្រុម​អ្នក​ជួយសង្គ្រោះ​បា​និយាយថា​នាវិក​វ័យ​៦០​ឆ្នាំ​ម្នាក់​ក៏ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​ចម្ងាយ​ជាង​៧​គីឡូម៉ែត្រ​ភាគខាងត្បូង​ចំណុចកើតហេតុ ហើយ​ត្រូវបាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​លើ​កោះ Jeju​។ ប៉ុន្តែ​បន្ទាប់មក​ជន​រូបនោះ ត្រូវបាន​គេ​ប្រកាសថា បាន​ស្លាប់​បាត់ទៅហើយ​។​

​ប៉ូលីស​បាន​និយាយថា​ក្រុម​នាវិក​បាត់​ខ្លួន​ទាំងនោះ​រួមមាន​ជនជាតិ​កូរ៉េខាងត្បូង ៥ នាក់​និង​ជនជាតិ​វៀតណាម ៦ នាក់ ខណៈ​នាវិក​ខាងលើ​ដែល​បាន​បាត់​បង់ជីវិត គឺជា​ជនជាតិ​កូរ៉េខាងត្បូង​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130