ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សភា​អាមេរិក​អនុម័ត​សេចក្ដីព្រាងច្បាប់​សិទ្ធិមនុស្ស​នៅ​ហុងកុង ទោះបីជា​មានការ​ប្រឆាំង​ពី​ចិន

​ហុងកុង ៖ សភា​សហរដ្ឋអាមេរិក​បានអនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​ហុងកុង​កាលពី​ថ្ងៃ​អង្គារ ទោះបីជា​មានការ​ប្រឆាំង​យ៉ាងខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​ចិន​ក៏ដោយ​។​នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានចិន CGTN ។

​ការអនុម័ត​សេចក្ដីព្រាងច្បាប់​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ការបោះឆ្នោត​ជា​សំលេង​ដោយ​សមាជិក​ព្រឹទ្ធសភា​ស​អាមេរិក ហើយ​ឥឡូវ​សកម្មភាព​នេះ​បាន​ទៅដល់​សភាតំណាងរាស្ត្រ​ដែល​មុននេះ​បានអនុម័ត​លើ​វិធានការណ៍​របស់ខ្លួន​។​

​ប្រទេស​ចិន​បាន​ទទូច​ម្តង​ហើយ​ម្តងទៀត​ដល់​ភាគី​សហរដ្ឋអាមេរិក​ឱ្យ​គោរព​អធិបតេយ្យភាព​របស់​ចិន​ដោយស្មោះ​ត្រង់​និង​បញ្ឈប់​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ហុងកុង​និង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។​

​កាលពី​សប្តាហ៍​មុន​អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​ហុងកុង​និង​ម៉ា​កាវ​នៃ​ក្រុមប្រឹក្សារដ្ឋ​បានធ្វើ​ការតវ៉ា​យ៉ាង​ម៉ឺងម៉ាត់​និង​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការអនុម័ត​ច្បាប់​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​របស់​ហុងកុង​ឆ្នាំ ២០១៩ ដោយ​សភា​តំណាង​សហរដ្ឋអាមេរិក​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130