ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រូ​កម្ពុជានិង​ទី​ម័​រ​ខាងកើត និយាយ​អ្វីខ្លះ​ពី​ការប្រកួត​យប់មិញ

កីឡា ៖ ក្រោយ​ស៊ី​ក្រុម U22 ទី​ម័​រ​ខាងកើត ៥-០ ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Felix G. Dalmas បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​យប់​ការប្រកួត​ថា សម្រាប់​ការប្រកួត​នេះ​ខ្ញុំ​រីករាយ​ចំពោះ​កីឡាករ ខ្ញុំ​គិតថា ការប្រកួត​នេះ​យើង​ធ្វើ​បានល្អ​លើ​ចំណុច​មួយចំនួន​និង​នៅ​ខ្វះខាត​លើ​ចំណុច​មួយចំនួនទៀត​។​

​គ្រូ​បង្គោល​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​បន្ថែមទៀតថា ខ្ញុំ​តែងតែ​ពិនិត្យមើល​មុខងា​រ​ក្រុម​ក៏ដូចជា​ភាព​រីកចម្រើន​របស់​កីឡាករ​នីមួយៗ​ជាជាង​ចំនួន​គ្រាប់​បាល់​ឬ​លទ្ធផល​តែមួយ​មុខ​។​

​ចំណែក​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​បាន​និយាយថា ការប្រកួត​នេះ​ពិតជា​លំបាក​សម្រាប់​យើង កម្ពុជា​គឺជា​ក្រុម​មួយ​ល្អ​ពួកគេ​លេង​បាល់​ល្អ​ជាមួយនិង​ការត្រៀមខ្លួន​បានល្អ​។​លោក​ថា ៦០​នាទី​ដំបូង​ក្រុម​យើង​ធ្វើ​បានល្អ តែ​បន្ទាប់​ពូ​នោះ​ពួកយើង​លេង​ខុស​ទីតាំង​បន្តិច ប៉ុន្តែ​នេះ​គឺជា​បាល់ទាត់ យើង​បង្កើត​កំហុស​គឺជា​រឿង​ធម្មតា អ្វីដែល​ត្រូវ​គិត​នោះ​គឺ​ថែរក្សា​កំលាំង​ត្រៀម​ការប្រកួត​បន្ទាប់​ទៀត​៕

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130