ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ករណី​ពុល​អាហារ​នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ភ្នំ​បាក់​កើន​ដល់​ជាង​១៧០​នាក់​ក្នុងនោះ​ស្លាប់​១​នាក់​

​ខេត្តបន្ទាយមានជ័យ ៖ នេះ​បើតាម​ការអះអាង​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​នោះ​ប្រាប់​ឲ្យ​ដឹងថា​យុវជន​អប់រំ​បន្សាប​គ្រឿងញៀន​នៅ​មណ្ឌល​ភ្នំ​បាក់​ស្ថិតនៅ​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែល​ពុល​អាហារ​នេះ​កើន​ដល់​ជាង​១៧០​នាក់​ហើយ ក្នុងនោះ​ស្លាប់​១​នាក់​តាំងពីព្រឹក​ដល់​ល្ងាច​ថ្ងៃទី​១ ខែ​ឆ្នូ ឆ្នាំ​២០១៩​នេះ​។​

​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​អ្នក​សារ​ព័​ត៍​មាន​ដឹងថា យុវជន យុវនារី​ដែល​ទៅ​ទទួល​ការ​បន្សាប​ផ្តាច់​សារធាតុ​ញៀន​នៅ​ជិវិត​ថ្មី​ភ្នំ​បាក់​ដែល​ពុល​ផ្លែ​ត្រសក់​និង​អាហារ​នោះបាន​កើន​ពី​ចំនួន​៦០​នាក់ ស្រី ១៣​នាក់​នៅពេល​ព្រឹក ដល់ពេល​ល្ងាច​កើន​ដល់​ជាង​១៧០​នាក់​ក្នុងចំណោម​អ្នក​អប់រំ​បន្សាប​ជាង​៨០០​នាក់​ត្រូវបាន​បញ្ជូនទៅ​ពិនិត្យ សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សេរី​សោភ័ណ និង​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី​ខេត្តបន្ទាយមានជ័យ និង​មួយចំនួនទៀត រក្សាទុក​ពិនិត្យ ព្យាបាល​នៅក្នុង​មណ្ឌល​តែម្តង​។​តាម​មន្ត្រី​ប្រចាំការ​មណ្ឌល​បន្សាប​គ្រឿង​ញៀន​ឲ្យ​ដឹងថា​យុវជន យុវនារី​ទទួល​បន្សាប​សារធាតុ​ញៀន​បាននាំគ្នា​យក​ផ្លែ​ត្រសក់​ខ្ចី​ពី​ថង់​ប្លា​ស្ទិ​ចមក​ហូប​ដូច​សព្វមួយដង​។​ស្រាប់តែ​នៅ​ថ្ងៃកើតហេតុ​នោះ​យុវជន យុវនារី​ទទួល​បន្សាប​សារធាតុ​ញៀន​បាន​យក​ត្រសក់​នាំចូល​ពី​​ប្រទេស​វៀតណាម​ដែល​ម៉ូយ​បោះ​ដុំ​បាន​ដឹក​ចែកចាយ​ពី​ខេត្តបាត់ដំបង​និង​នៅ​ផ្សារ​ហ៊ុយ ឡេង ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​ជា អំណោយ​របស់​សប្បុរស​ជន ហើយ​យកមក​ផ្គត់ផ្គង់​ដល់​មណ្ឌល​ជាប្រចាំ​សម្រាប់ធ្វើ​ម្ហូប​ឲ្យ​យុវជន យុវនារី​ហូប​រាល់ថ្ងៃ ប៉ុន្តែ​នៅថ្ងៃនេះ ទី​១​ខែវិច្ឆិកា​នោះ យុវជន យុវនារី​ហូប​បង្ក​ទៅជា​ពុល​ទៅវិញ​។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​និង​នៅ​ប្រចាំ​ដោះស្រាយ​បញ្ហា​នេះ ហើយ​មានប្រសាសន៍ថា​ស្ថានភាព​ជនរងគ្រោះ​ពុល​ចំណីអាហារ​នេះ​អាច​គ្រប់គ្រង​បាន​។​មកទល់​យប់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៩ បើតាម​គ្រូពេទ្យ​និង​លោក​ហេង គឹម​ស៊​ត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​សារ​ព៍ត៍​មាន​ថា ជនរងគ្រោះ​បាន​ធូរស្រាល​បណ្តើ​រហើយ អ្នក​ជម្ងឺ​មាន​អាកា​រៈ​ក្អួតចង្អោរ រាគរូស វិលមុខ ទន់​សន្លាក់​ដៃជើង ជាដើម​ហើយ​អ្នក​សង្គ្រោះបាន​ឲ្យ​ខ្លឹម​ស ស្ករស​និង​បន្តោង​សេរ៉ូម​បាន​ធូ​ស្បើយ​ជា​បណ្តើរៗ​ផងដែរ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130