ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តុលាការ​អាមេរិក​នឹង​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​កាំភ្លើង​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​

​អាមេរិក ៖ កាលពី​ថ្ងៃ​ចន្ទ តុលាការ​កំពូល​របស់​សហរដ្ឋអាមេរិក​នឹង​ដោះស្រាយ​បញ្ហា​នៃ​ការត្រួតពិនិត្យ​កាំភ្លើង​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​ខណៈ​ចៅក្រម​ភាគច្រើន​ត្រូវបាន​គេ​មើលឃើញថា​នឹង​គាំទ្រ​ដល់​សិទ្ធិ​របស់​ប្រជាជន​ដែលជា​ម្ចាស់​អាវុធ​។​

​នៅក្នុង​ប្រទេសមួយ​ដែល​កាំភ្លើង​បានសម្លាប់​មនុស្ស​ជិត​៤០,០០០​នាក់​ជា​រៀងរាល់ឆ្នាំ​, តុលាការ​ដែលមាន​សមា​ជិ​ក​៩​រូប​នឹង​ពិនិត្យមើល​ជាថ្មី​ម្តងទៀត​នូវ​ករណី​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​វិសោធនកម្ម​លើក​ទី​ពីរ​នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​ដែល​បានចែង​អំពី​សិទ្ធិ​របស់​ប្រជាជន​ក្នុងការ​រក្សា​និង​កាន់​អាវុធ​។​

​តុលាការ​បានសម្រេច​នៅក្នុង​សេចក្តីសម្រេច​ជា​ប្រវត្តិសាស្ត្រ​មួយ​កាលពី​ឆ្នាំ​២០០៨​ថា វិសោធនកម្ម​នេះ​បាន​ធានា​នូវ​អ្វីដែល​ខ្លួន​ហៅថា​ជា​សិទ្ធិ​បុគ្គល​ក្នុងការ​កាន់កាប់​កាំភ្លើង​ហើយ​បាន​លុបចោល​ច្បាប់​ដែល​ហាមឃាត់​កាំភ្លើង​។ ក្នុង​ឆ្នាំ​២០១០ តុលាការ​បាន​និយាយថា ការសម្រេចចិត្ត​នេះ​ត្រូវបាន​អនុវត្ត​ទាំង​កម្រិត​រដ្ឋ​និង​សហព័ន្ធ​។​

​តុលាការ​បាន​បដិសេធ​លើកឡើង​អំពី​ករណី​កាំភ្លើង​ចាប់តាំងពី​ឆ្នាំ​២០១០​មកម្ល៉េះ​។ ប៉ុន្តែ​នៅ​ឆ្នាំនេះ ខ្លួន​បាន​យល់ស្រប​ជា​លើកដំបូង​ដើម្បី​សម្រេច​លើ​ការ​រឹតត្បិត​កាំភ្លើង​ដែល​ដាក់​ក្នុង​ទីក្រុង​ញូវយ៉ក​ក្នុងនាម​សុវត្ថិភាព​សាធារណៈ​ប៉ុន្តែ​ត្រូវ​ប្រឆាំង​ដោយ​សមាគម​កាំភ្លើង​ជាតិ​។ ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ តុលាការ​អាច​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​បញ្ជាក់​អំពី​របៀប​ដែល​តុលាការ​អាច​សម្រេច​ថា​តើ​ការ​រឹតត្បិត​កាំភ្លើង​គឺជា​រឿង​ស្របច្បាប់​ដែរ​ឬក៏​អត់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកការពារ​ច្បាប់​គ្រប់គ្រង​កាំភ្លើង​មានការ​ភ័យខ្លាច​ថា តុលាការ​នឹង​ចេញ​សេចក្តីសម្រេច​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុព្វហេតុ​របស់​ពួកគេ​។ គួរ​បញ្ជាក់ថា តុលាការ​បាន​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​សិទ្ធិ​នេះ​ក្រោម​ការដឹកនាំ​របស់លោក​ប្រធានាធិបតី Donald Trump ដែល​បាន​សន្យា​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឆ្នាំ​២០១៦​ថា​នឹង​តែងតាំង​ចៅក្រម​ដែលជា​អ្នក​ជឿទុកចិត្ត​លើ​សិទ្ធិ​កាំភ្លើង​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130