ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

U22 កម្ពុជា បរាជ័យ​លើកដំបូង​ក្រោម​ថ្វី​ជើង​មី​យ៉ាន់​ម៉ានៅ​ស៊ី​ហ្គេម​

​កីឡា ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម ២២​ឆ្នាំ បាន​បរាជ័យ​ជា​លើកដំបូង​ក្រោម​ថ្វី​ជើង ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា អាយុ​ក្រោម ២២​ឆ្នាំ ដោយ​លទ្ធផល ២-១ ក្នុងជំនួប​ទី​៣ ប្រចាំ​ពូ​ល A ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ ( SEA Games ) ប្រភេទ​កីឡាបាល់ទាត់ កាលពី​យប់មិញ​។​

​ការប្រកួត​នៅក្នុង​វគ្គ​ទី​១ ទាំង កម្ពុជា និង មី​យ៉ាន់​ម៉ា រកបាន​ម្នាក់​មួយគ្រា​ប់ ដោយ​កម្ពុជា បើក​ការនាំ​មុខមុន​ដែល​ធ្វើបាន​សម្រេច​ដោយ​កីឡាករ ស៊ិន សុ​ផា​ណាត នៅ​នាទី​២១ បន្ទាប់មក​កីឡាករ Lwin Moe Aung រ​ប់​សមី​យ៉ាន់​ម៉ា រក​គ្រាប់​តាម​ស្មើ​នៅ​នាទី​២៧ និង​រក្សា​លទ្ធផល ១​ទល់​១ ដល់​ចប់​ការប្រកួត​។ ចូលដល់​វគ្គ​ទី​២ រហូត​ឈានដល់​នាទី​៨៧ ទើប​កីឡាករ Aung Kaung Mann បាន​ទាត់​គ្រាប់​ជ័យជម្នះ​ឲ្យ​មី​យ៉ាន់​ម៉ា នាំ​ឲ្យ​ការប្រកួត​បញ្ចប់ មី​យ៉ាន់​ម៉ា ឈ្នះ កម្ពុជា ២​ទល់​១​។​

​លទ្ធផល​នេះ​បានធ្វើ​ឲ្យ​មី​យ៉ាន់​ម៉ា ធានា​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ខាងលើ ខណៈ​កម្ពុជា ម៉ាឡេស៊ី និង​ម្ចាស់ផ្ទះ​ហ្វីល​ពី​លីន ចាំ​អ៊ុត​ថ្ងៃ​បិទ​ពូ​ល ក្រោយ​ឆ្លងកាត់​៣​ប្រកួត​មាន​៤​ពិន្ទុ​ដូចគ្នា​៕

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130