ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចំណាប់អារម្មណ៍​គ្រូ​កម្ពុជា និង​មី​យ៉ាន់​ម៉ា ក្រោយ​ចប់​ការប្រកួត​

​កីឡា ៖ ក្រោយពី​ប្រកួត​ចាញ់​ក្រុម U22 មី​យ៉ាន់​ម៉ា ដោយ​លទ្ធផល ២- ក្នុងជំនួប​ទី​៣ ប្រចាំ​ពូ​ល A ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន យប់មិញ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Felix G.Dalmas បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ខ្ញុំ​ដឹងថា​លទ្ធផល​នេះ​មិនមែនជា​អ្វីដែល​យើង​និង​អ្នកគាំទ្រ​ចង់បាន​ឡើយ តែ​សូម​បន្ត​លើកទឹកចិត្ត​ដល់​កីឡាករ ពួកគេ​ពិតជា​បាន​ខំប្រឹងប្រែង​យ៉ាងខ្លាំង សម្រាប់​ការប្រកួត​នេះ ក៏ដូចជា​ការប្រកួត​ផ្សេងៗ​ដែរ​។​

​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​បន្តថា ហើយ​ចូលរួម​អបអរសាទរ​ដល់​មី​យ៉ាន់​ម៉ា​ដែល​ទទួលបាន​ជ័យជំនះ ពួកគេ​មាន​គ្រូ​ល្អ និង​កីឡាករ​ល្អ​។ យើង​នៅសល់​មួយ​ប្រកួត​ទៀត​សង្ឃឹមថា​យើង​ជួបគ្នា​ម្ដងទៀត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។​

​ចំណែក​គ្រូបង្វឹក​មី​យ៉ាន់​ម៉ា​លោក Velizar Popov បាន​និយាយថា ជាដំបូង​ខ្ញុំ​អគុណ​ដល់​ក្រុមការងារ​យើង អគុណ​ដល់​ព្រះ​ជា​ម្ចាស់ គ្មានអ្វី​ដែល​ចា​មិនអាច​ទៅរួច​នោះទេ​។ ខ្ញុំ​មាន​មោទនៈភាព​ចំពោះ​កីឡាករ​ខ្ញុំ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​។ លោក​បន្តថា ការប្រកួត​មុននេះ​គឺ​តានតឹង​ណាស់ កម្ពុជា​គឺជា​ក្រុម​មួយ​ល្អ ពួកគេ​លេង​បាល់​បានល្អ​និង​មាន​គ្រូ​ល្អ ខ្ញុំ​ពិតជា​ចូលចិត្ត​គ្រូបង្វឹក​និង​ទម្រង់​លេង​របស់​កម្ពុជា ៕

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130