ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​ស្រាល​១៣​នាក់​ករណី​បាក់ស្រុត​សំណង់​អគារ​សាលាឆាន់ ក្នុង​វត្ត​ប្រាសាទ​គោកចក​

​សៀមរាប ៖ តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​មកដល់​វេលាយប់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា ករណី​បាក់ស្រុត​សំណង់​អគារ​សាលាឆាន់​ក្នុង​វត្ត​ប្រាសាទ​គោកចក ខេត្តសៀមរាប​នោះ​គឺ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ រងរបួស​ធ្ងន់​ស្រាល​១៣​នាក់ ។​

​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានសម្រេច​ឧបត្ថម្ភ​ថវិកា​ប្រមាណ ២០​លាន​រៀល​សម្រាប់​អ្នកស្លាប់ និង ៣​លាន​រៀល សម្រាប់​អ្នករងរបួស​ក្នុង​ហេតុការណ៍​នេះ​ផងដែរ ដើម្បី​សម្រួល​ដល់​ការលំបាក​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ ។​

​សូមបញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩​នេះ កើតមាន​ហេតុការណ៍​បាក់​រលំ​ប្លង់​សេ​អគារ​សាលាឆាន់ នៅ​វត្ត​ប្រាសាទ​គោកចក ស្ថិតនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប​។ ហេតុការណ៍​នេះ បណ្តាលឱ្យ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ១៣​អង្គ​/​នាក់ រងរបួស​ធ្ងន់​ស្រាល និង ៣​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130