ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តុលាការ​ថា មាន​ភស្តុតាង​ដាក់បន្ទុក​គ្រប់គ្រាន់​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ពីបទ​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​

រាជធានី​ភ្នំពេញ ៖ តុលាការ​បានសម្រេច​បិទ​បញ្ចប់​ការ​ស៊ើបសួរ​សំណុំរឿង​លោក កឹម សុខា អតីត​មេដឹកនាំ​បក្សប្រឆាំង ហើយ​បាន​បញ្ជូន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ទៅ​តុលាការ​ជំនុំជម្រះ​ដែល​គេ​រំពឹងថា សវនាការ​នឹង​បើក​នាពេល​ឆាប់ៗ​ខាងមុខនេះ ។​
​ ​
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់ថា ក្រោយពី​បាន​ស្រាវជ្រាវ​និង ស៊ើបសួរ​ចប់សព្វគ្រប់​ចៅក្រម​ស៊ើបសួរ​ពិនិត្យឃើញថា មាន​ភស្តុតាង​ដាក់បន្ទុក​គ្រប់គ្រាន់ ហើយ​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ពីបទ​ស​ន្ឋិ​ដ្ឋិ​ភាពជា​មួយ​បរទេស ហើយ​ចៅក្រម​ស៊ើប សួរ​បានសម្រេច​បិទ​បញ្ចប់​ការ​ស៊ើបសួរ​នេះ​ដោយ​បញ្ជូន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ទៅ តុលាការ​ជំនុំជម្រះ ។​
​ ​
​តាម​ព័ត៌មាន​ទទួលបាន​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹងថា សំណុំរឿង​លោក កឹម សុខា នឹងត្រូវ​បើកសវនាការ នាពេល​ឆាប់ៗ​ខាងមុខនេះ ដោយ​មិន​អូសបន្លាយ​ពេលវេលា​បន្ត​ទៀតឡើយ ព្រោះថា លោក កឹម សុខា នឹងត្រូវ​រៀបចំ​បក្ស​សិទ្ធិមនុស្ស​របស់​លោ​កឡើ​ង​វិញ ដើម្បី​ចូលរួម​ការបោះឆ្នោត​នា ឆ្នាំ​២០២២ និង​២០២៣​ខាងមុខ ។ គណបក្ស​សិទ្ធិ​មន​ស្សនឹង​ក្លាយជា​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130