ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​ចុះ​ពិនិត្យ​ទីតាំង​កម្សាន្ត​ចំការ “​តា​អយ​” នៅ​ស្រុក​បាទី ខណដែល​ក្មេងស្ទាវ​វ៉ៃ​គ្នា​ស្ទើររាល់ថ្ងៃ​

​តាកែវ ៖ ក្រោយ​ទទួលបាន​ព័ត៌មាន​ថា ទីតាំង​កម្សាន្ត​ចំការ « តា​អយ » ស្ថិតក្នុង​ស្រុក​បាទី ខេត្តតាកែវ ដែល​កើតមាន​ករណី​ក្មេងស្ទាវ​ដេញ​វ៉ៃ​គ្នា​ស្ទើរតែ​រាល់ថ្ងៃ​នោះ​លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី កាលពី​រសៀល​ម្សិលមិញ បាន​នាំ​កម្លាំងចម្រុះ ចុះ​ពិនិត្យ​ទីតាំង​កម្សាន្ត មួយ​នេះ ដើម្បី​រក​មូលហេតុ​អ្វីដែល​បង្ក​ឲ្យ​មាន​បាតុភាព​អនាធិបតេយ្យ​នោះ ។​

​សូមជម្រាបថា ទីតាំង​កម្សាន្ត​ចំការ « តា​អយ » ស្ថិតនៅ​ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ខណដែល​ទីតាំង​កម្សាន្ត​មួយ​នេះ​រង​នូវ​ការរិះគន់​ជា​បន្ត​បន្ទាប់ពី​ប្រជាពលរដ្ឋ​អំពី​ភាព​អ​នា​ធិ​ប តេ​យ្យ​នៃ​ក្រុមក្មេងស្ទាវ ។​

​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ ការចុះ​ត្រួតពិនិត្យ​នេះ គឺ​ឲ្យ​ម្ចាស់​ទីតាំង​ធ្វើ​កិច្ចសន្យា សហការ​រាយការណ៍​ទៅ​សមត្ថកិច្ច​អំពី​សភាពការណ៍​ដែល​កើតឡើង​នៅ​ទីតាំង​នោះ ។​

​គួ​រម្លឹកថា កាលពី ថ្ងៃទី​១ ខែធ្នូ ថ្មីៗ​នេះ មាន​ក្រុមក្មេងស្ទាវ​២​ក្រុម​មាន​គ្នា​ប្រមាណ​ជិត​៥០​នាក់ ប្រដាប់​ដោយ​ដាវ និង ដំបង បាន​ដេញ​វាយ​កាប់​ចាក់​គ្នា​យ៉ាង​សាហាវ​ដូច​រឿង​ចិន បណ្តាលអោយ​មនុស្ស​២​នាក់ រងរបួស​ធ្ងន់ ។​

​សកម្មភាព​ដដែលៗ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ ក្បែរ​សួន​កម្សាន្ត​ចំការ “​តា​អយ​” មានការ​ភ័យខ្លាច ហើយ​បាន​ស្នើសុំ​ទៅ​លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី​ឲ្យ​ជួយ​អន្តរាគមន៍​និង​មាន​វិធានការ ពួកគាត់​មានការ​ភ័យខ្លាច​ខ្លាំងណាស់ ។ ប្រជាពលរដ្ឋ​ថា តាំងពី​បង្កើត​កន្លែង សួន​កម្សាន្ត​ចំការ “​តា​អយ​” នេះ​មក ពួកគាត់​រស់នៅ​ដោយ​ភ័យខ្លាច​ខ្លាំងណាស់​ដោយសារ​ក្រុមក្មេងស្ទាវ​វ៉ៃ​កាប់​ចាក់​គ្នា​មិនដែល​លោះ​ពេល​រំខាន​ដល់​ពួកគាត់​ស្ទើរ​រាល់ថ្ងៃ​រាល់​យប់​តែម្តង ។​

​ប្រជាពលរដ្ឋ​បញ្ជាក់​បន្ថែមថា បើ​ថ្ងៃ​សៅរ៍ ឬ ថ្ងៃអាទិត្យ​វិញ គឺ​ក្រុម​ក្មេង​ទំនើង​ជាច្រើន​នាក់​មាន​ប្រុស មាន​ស្រី ជិះ​ម៉ូតូ​ដេញ​កាប់​ចាក់​គ្នា ដូច​រឿង​ចិន​យ៉ាង​អនាធិបតេយ្យ ដោយ​មិនដែល​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​បង្ក្រាប ឬ មាន​វិធានការ​សោះ ។ ពួកគាត់​ឆ្ងល់​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ខ្លាចញញើត​ម្ចាស់​ទីតាំង សួន​កម្សាន្ត​ចំការ “​តា​អយ​” ឬ មាន​អ្វី​នៅ​ពី​ក្រោយខ្នង ? បានជា​មិន​ហ៊ាន​ចុះបង្ក្រាប​ដូច្នេះ​?៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130