ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រូ​ម៉ាឡេស៊ី ៖ ប៉ះ កម្ពុជា រសៀល​នេះ​មិនមែនជា​រឿង​ងាយស្រួល​ទេ​

​កីឡា ៖ លោក Ong Kim Swee គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី​អាយុ​ក្រោម ២២​ឆ្នាំ បាន​លើកឡើងថា ការជួប​ប្រកួត​ជាមួយ U22 កម្ពុជា មិនមែនជា​រឿង​ងាយស្រួល​នោះទេ ដ្បិត​គេ​កំពុង​ធ្វើ​បានល្អ​ក្នុង​ព្រឹត្តិការណ៍​នេះ ប៉ុន្តែ​លោក​នៅតែ​សង្ឃឹមថា អាចធ្វើ​បានល្អ ហើយ​ទទួលបាន​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​

​គ្រូបង្វឹក​វ័យ ៤៨​ឆ្នាំ​បានលើកឡើង​ដូច្នេះ​នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន​មួយ ដោយ​លោក​បាន​បន្តថា យើង​នឹង​ធ្ចើ​ការប្រកួត​ជាមួយ​កម្ពុជា​ជាមួយនឹង​ទម្រង់​លេង​ផ្សេង​។ ជ័យជម្នះ​លើ​ទី​ម័​រ​ខាងកើត បានផ្តល់​ទំនុកចិត្ត​ដល់​កូនក្រុម​របស់ខ្ញុំ​នៅមុន​ការប្រកួត ប៉ុន្តែ​ពួកគេ​មិនគួរ​ប្រ​ងើយ​កន្តើយ​ឡើយ​។ ខ្ញុំ​មិន​គិតថា​វា​នឹង​ក្លាយជា​ការប្រកួត​ដែល​ងាយស្រួល​នោះទេ ព្រោះ​កន្លងមក​កម្ពុជា ធ្វើ​បានល្អ​ក្នុង​ព្រឹត្តិការណ៍​នេះ​។​

​លោក Ong Kim Swee បាន​បន្ថែមថា «​ពួកគេ​ពិតជា​ខ្វះ​សំណាង នៅពេល​ប្រកួត​ជាមួយ​មី​យ៉ាន់​ម៉ា ដែល​បាន​ចាញ់ ២​ទល់​១ ប៉ុន្តែ​ពួកគេ​នៅតែ​មានឱកាស​ដើម្បី​ឈានដល់​វគ្គ ៤​ចុងក្រោយ ប្រសិនបើ​ពួកគេ​ឈ្នះ​យើង​។​ប៉ុន្តែ​យ៉ាងណាមិញ​នឹង​ខំប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​ទទួលបាន​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​

​សូមបញ្ជាក់ថា ចំពោះ​ការប្រកួត​រវាង U-22 កម្ពុជា និង U-22 ម៉ាឡេស៊ី ល្ងាច​នេះ​នឹង​ធ្វើឡើង​នៅវេលា​ម៉ោង ៣:០០​រសៀល ដោយមាន​ការផ្សាយ​បន្ដ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស ផងដែរ និង​តំណាលគ្នា​ទៅនឹង​ការជួបគ្នា​រវាង U-22 ហ្វីលីពីន ជាមួយ U-22 ទី​ម័​រ​ខាងកើត ដែល​នឹងធ្វើ​ការប្រកួត នា​វេលា​ម៉ោង ៣​រសៀល​ដូចគ្នា​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130