ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្ពុជា​សាង​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​

​កីឡា ៖ ទីបំផុត​ក្រុម​ជម្រើសជាតិ U22 កម្ពុជា បាន​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើកដំបូង ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​(SEA Games) លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន បន្ទាប់ពី​លត់​ក្រុម U22 ម៉ាឡេស៊ី ដោយ​លទ្ធផល ៣-១ ក្នុងជំនួប​បញ្ចប់​ពូ​ល A នៅ​កីឡដ្ឋាន Rizal Memorial នាទី​ក្រុង​ម៉ានីល​។​

៣ ពិន្ទុ​ដ៏​សំខាន់​នេះ ស៊ុត​បាន​ដោយ​កីឡាករ អ៊ិន សូ​ដេវីត សៀង ច​ន្ធា និង​កែវ សុ​ផេង ជួយ​ឲ្យ​កម្ពុជា​រកបាន ៧ ពិន្ទុ​ស្មើ​ហ្វី​លិ​ពី​ន ត្រូវ​ឡើងទៅ​ជាមួយ​មី​យ៉ាន់​ម៉ា ទៅ​វគ្គ​បន្ត​។ ខណៈដែល នៅ​ចុង​ម៉ោង ហ្វីលីពីន មាន​គ្រាប់​បាល់​ស្មើនឹង​កម្ពុជា​ទៅហើយ តែ​ត្រូវបាន ទី​ម័​រ ដាក់​១ គ្រាប់​នៅ​ម៉ោង​បន្ថែម​(​ចប់​ប្រកួត ៦-១) (​ហ្វីលីពីន ខាត​មួយ​គ្រាប់​)៕

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130