ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រូ​ម៉ាឡេស៊ី ប្រាប់​មូលហេតុ​នាំ​ឲ្យ​ជ្រុះ​ចេញពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​

​កីឡា ៖ ក្រោយ​ក្រុម​រហស្សនាម​ខ្លាដំបង​ម៉ាឡេស៊ី បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង គោព្រៃ​កម្ពុជា ដោយ​លទ្ធផល​ដ៏​តានតឹង ៣-១ នៅ​ថ្ងៃ​បិទ​ពូ​ល​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន លោក Ong Kim Swee គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី បាន​បញ្ជាក់ថា ដោយមាន​ការប្រមូលផ្ដុំ​របស់​ក្រុម​មាន​រយៈពេល​ខ្លី គឺជា​មូលហេតុ​នាំ​ឲ្យ​ក្រុម​ជ្រុះ​ចេញពី​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០១៩ នេះ​។​

​ក្រោយ​ចប់​ការប្រកួត​គ្រូបង្វឹក​សញ្ជាតិ​ម៉ាឡេស៊ី​រូបនេះ បាន​ថ្លែង​ដំបូង​យ៉ាង​ដូច្នេះ​ថា​៖ «​អបអរសាទរ​ដល់ក​ម្ពុ​ជា​។ ពិតណាស់ យើង​លេង​មិនបាន​ល្អ​ដូច​កម្ពុជា នោះទេ យើង​បាន​ប្រឹងប្រែង​ហើយ​នៅពេល​ប្រកួត ខ្ញុំ​គិតថា​យើង​មិនបាន​បំបែក​ឱកាស​របស់​យើង​បាន នៅពេលដែល​យើង​មានឱកាស​ល្អៗ​នៅ​វគ្គ​ទី​២​។​»

​លោក​បាន​បន្តថា​«​ពួកគេ​ខ្លះ បាន​លេង​ទៀងទាត់ ហើយ​ខ្លះទៀត​មិនបាន​លេង​ទេ​នៅ​លី​គ ដូច្នេះ​យើង​នៅសល់តែ ២,៣​ថ្ងៃ ប៉ុណ្ណោះ​បន្ទាប់ពី​វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក ( FIFA World Cup ) ដើម្បី​ឲ្យ​ពួកគេ​បាន​លេង​ជុំគ្នា​។ ក្នុងស្ថានភាព​បែបនេះ​យើង​ពិតជា​ត្រូវការ​ពេលវេលា​ច្រើន​ទៀត​។ ព្យាយាម​ប្រាប់​ខ្ញុំ​ថា តើ​កម្ពុជា ត្រៀម​រយៈពេល​ប៉ុណ្ណា​? តើ​មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន ត្រៀម​ប៉ុណ្នា​ដែរ​? ទោះបីជា​យើង​មាន​កីឡាករ​ល្អ​ក៏ដោយ យើង​ត្រូវតែ​ឲ្យ​ពួកគេ​នៅ​ជាមួយគ្នា​ឲ្យ​បានយូរ​។ យើង​មិន​អាចមក​តែ ២ ឬ ៣​ថ្ងៃ ហើយ​បន្ទាប់មក​ប្រកួត​នោះទេ ហើយ​ពិតណាស់ វា​នឹងមាន​បញ្ហា​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130