ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អត្ត​ព​លិ​ក​កម្ពុជាបន្ត​ប្រកួត​១៣​ប្រភេទ​កីឡា​ទៀត​ថ្ងៃនេះ​នៅ​ស៊ី​ហ្គេម​

​កីឡា ៖ ក្រុម​អត្ត​ព​លិ​ក​កម្ពុជា នឹង​បន្ដ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ហ្វីលីពីន​កាន់តែច្រើន​នៅ​ថ្ងៃទី​០៦ ខែធ្នូ​នេះ ដោយមាន​កីឡា​សរុប ១៣​ប្រភេទ ហើយ​កាន់តែ​ពិសេស គឺមាន​កីឡា ២​ប្រភេទ ត្រូវ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ថ្ងៃនេះ​។​

​ចំពោះ​អត្ត​ព​លិ​ក ត្រូវ​ប្រកួត​ដណ្ដើម​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្ងៃនេះ រួមមាន​កីឡា​ប៉េតង់ សុខ ចាន់​មាន និង ញ៉ែម បូរ៉ា ត្រូវ​ជួប​ក្រុម​កីឡាករ​ឡាវ លើ​វិញ្ញាសា​វាយ​គូ ២​នាក់ ទល់នឹង ២​នាក់​។ ឯ​មួយ​ប្រភេទ​ទៀត គឺ​កីឡាករ​ប្រដាល់សកល ស៊ីវ សុខ​ម៉េង ដោយ​ត្រូវ​ជួប​កីឡាករ​វៀតណាម​។

​ចំណែក​អត្ត​ព​លិ​ក ១១​ប្រភេទ​កីឡា​ផ្សេងទៀត រួមមាន​កីឡាប្រដាល់​គុន​ខ្មែរ​, ហែល​ទឹក​, យូ​ដូ​, វាយ​កូនឃ្លី​លើ​តុ​, បាល់ទាត់​ក្នុង​សាល​(​ប្រកួត​បង្គ្រប់កិច្ច​), វាយ​សី​, ទូកក្ដោង​, ហុក​គី​, វាយកូនគោល​, អត្ត​ព​លិ​ក​កម្ពុជា និង​កីឡាបាល់បោះ ៥​នាក់ ទល់នឹង ៥​នាក់ ដែល​ត្រូវធ្វើ​ការប្រកួត​ជម្រុះ ដើម្បី​ស្វែងរក​កៅអី​វគ្គ​បន្ដ ក៏ដូចជា​ស្វែងរក​មេដាយ​ជូន​ជាតិ​ផងដែរ ។​

​គួរ​បញ្ចា​ក់ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​០៥ ខែធ្នូ​កម្ពុជា​ដណ្ដើមបាន​មេដាយ​សរុប ២២​គ្រឿង គឺមាន​មេដាយមាស ២, ប្រាក់ ៣ និង​សំរឹទ្ធ ១៧ តែ​បាន​ធ្លាក់​មកឈរ​លេខ​៨ ក្នុង​តារាង​មេដាយ​បណ្ដោះអាសន្ន​វិញ បន្ទាប់ពី​ក្រុម​អត្ត​ព​លិ​កមី​យ៉ាន់​ម៉ា​បន្ថែម​មេដាយមាស ១​គ្រឿង​ម្សិលមិញ គ្រា​ដែល​ម្ចាស់ផ្ទះ​ហ្វីលីពីន នៅតែ​រក្សា​កៅអី​កំពូល​តារាង​ដដែល​៕

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130