ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មនុស្ស​៥៨​នាក់​ស្លាប់ ករណី​ក្រឡាប់​ទូក​ដឹក​ជនអន្តោប្រវេសន៍​នៅ​សមុទ្រ​​ម៉ូ​រីតា​នី​

​អាហ្វ្រិក ៖ អង្គការ​អន្តរជាតិ​សម្រាប់​ជនភៀសខ្លួន (IOM) ដែលជា​ទីភ្នាក់ងារ​មួយ​របស់​អង្គការសហប្រជាជាតិ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​យ៉ាងហោចណាស់​មនុស្ស ៥៨ នាក់​បាន​ស្លាប់​បន្ទាប់ពី​ទូក​ដឹក​ជនអន្តោប្រវេសន៍​រាប់សិប​នាក់​បាន​ក្រឡាប់​លិច​នៅឯ​ឈូង​សមុទ្រ​ម៉ូ​រីតា​នី​នៃ​ប្រទេស​អាហ្វ្រិក​ខាង នៃ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ ។​នេះ​បើ​យោងតាម​ប្រភពពី CGTN ។​

​អាជ្ញាធរ​ម៉ូ​រីតា​នី បាន​និយាយថា​មនុស្ស ៥៨​នាក់​បាន​ស្លាប់ ក្រោយ​ទូក​ដឹក​ជនអន្តោប្រវេសន៍​មួយគ្រឿង បាន​លិច​នៅឯ​ឈូង​សមុទ្រ​នៃ​ប្រទេស​អា​ហ្រិ្វ​កមួយ​នេះ នៅ​ថ្ងៃ​ពុធ​នេះ​បន្ទាប់ពី​ទូក​មួយគ្រឿង​ដឹក​ជនអន្តោប្រវេសន៍​១៥០​នាក់ ចេញដំណើរ​ពី ប្រទេស​ហ្គាំ​ប៊ី កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្ពោះទៅកាន់​អ៊ី​រ៉ុ​ប​។​ ​ទន្ទឹមគ្នា IOM មិនបាន​លម្អិត​ពី​ចំនួន​អ្នក​បាត់​ខ្លួន ឬ​អ្នក​ដែល​ត្រូវបាន​ជួយសង្គ្រោះ​នោះទេ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130