ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រធានស្តីទី​មន្ទីរ​សាធារណៈការ​ខេត្តរតនគិរី ប្តេជ្ញា​នឹង​កែលំអរ​ផ្លូវថ្នល់​ក្នុង​ខេត្ត​ឲ្យ​កាន់តែ​ប្រសើរ​

​ខេត្តរតនគិរី ៖ លោក សាយ សា​មាន ប្រធានស្តីទី មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តរតនគិរី ដែល​ទើប​ហ្នឹង​ឡើងកាន់តំណែង​ថ្មី បាន​មានប្រសាសន៍ប្រាប់​ដល់​អ្ន​ក​សារព័ត៌មាន កាលពី​រសៀល​ថ្ងៃទី​៥ ខែធ្នូ​ម្សិលមិញ​នេះ នៅ​ចំនុច​ការ​ដ្នា​ន​ជួសជុល​ផ្លូវថ្នល់​លេខ ៣៧៨៩ ដែលមាន​ទីតាំងនៅ ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស​ថា លោក និង​សហការី​ទាំងអស់ ប្តេជ្ញា​ថា​នឹង​កែសម្រួល​ផ្លូវថ្នល់​ក្នុង​ខេត្ត​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​មន្ទីរ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ឡើង ក្នុងការ​សម្រួល​ដល់​ការធ្វើដំណើរ ដឹក ជញ្ជូន​កសិផល និង​ត​ភ្ជាប់​ផ្លូវ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ស្របទៅតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​៤​។​

​លោក​ប្រធាន​មន្ទីរ​ស្តីទី​រូបនេះ ក៏បាន​សូម​អភ័យទោស​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយសារ​កន្លង​មកជា​រដូវវស្សា ធ្វើ​ឲ្យ​កន្លែង​ខ្លះ​មាន​ជំនន់​ទឹកភ្លៀង ណាមួយ​ជា​តំបន់ភ្នំ ហេតុនេះ​ផ្លូវ​មួយចំនួន​មានការ​ខូចខាត បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ពិបាក​ធ្វើដំណើរ​ទៅមក ដោយឡែក​ក្នុងឆ្នាំនេះ ក្រោម​ការ ចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ និង​ការយកចិត្តទុកដាក់​ខ្ពស់​ពី​លោក​អភិបាលខេត្ត មន្ទីរ​កំពុងតែ​ខិតខំ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​យ៉ាង​មមាញឹក​ដើម្បី​បំរើ​ដល់​ប្រជាពលរដ្ឋ ធ្វើយ៉ាងណា​មិន​ឲ្យ​ពួកគាត់​មានការ​លំបាក​ទៀតឡើយ​។​

​លោក សាយ សា​មាន បន្តថា សព្វថ្ងៃ​ក្រុមការងារ​មន្ទីរ​កំពុង​តែ​មមាញឹក បែងចែក​ក្រុមការងារ​ពី​បួន​ទៅ​ប្រាំបី​គោលដៅ​ជា​រៀងរាល់ថ្ងៃ​នៅតាម​បណ្តា​ស្រុក និង​ក្រុង ដើម្បី​ធ្វើយ៉ាងណា​ឆ្លើយតប​ទៅ​ហ្នឹង​សេចក្តីត្រូវការ​ក្នុង​ការជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ឲ្យ​រួចរាល់​បាន​មុនពេល​រដូវភ្លៀង​ចូលមក​ដល់​។​

​គួរ​កត់សម្គាល់ថា ប្រជាពលរដ្ឋនៅក្នុង​ខេត្តរតនគិរី ទាំង​ក្នុង​ក្រុង​បាន​លុង និង​ទីជនបទ​កំពុងតែ​មានការ​រីករាយ​សាទរ​ជាខ្លាំង​ចំពោះ​សកម្មភាព​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន នៅ​ដើមរដូវ​ប្រាំង​នេះ ដែល​មន្ទីរ​ជួសជុល​កែលម្អ​ផ្លូវ​ដែល​ខូចខាត​កាលពី​រដូវភ្លៀង​កន្លង​ទៅរួច​រាល់​ជា​ស្ថាពរ ដោយ​ធ្វើការ​ស្តារលូ កាយ​ប្រឡាយ​ដាក់​ប្រព័ន្ធ​លូ រួមទាំង​ការស្តារ ថែទាំ និង​ស្ថាបនា​ផ្លូវ​ទៅកាន់​បណ្តា​ស្រុក​មួយចំនួនទៀត​ផងដែ​រ​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130