ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បើករថយន្ត​​ជែង​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​

​ខេត្តបន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​បើក​ឡើង​ជែង​នឹង​រថយន្ត​មួយទៀត​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ពេញទំហឹង​ធ្លាក់​ស្នាមភ្លោះ​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​នៅ​និង​កន្លែង​នៅវេលា​ម៉ោង​១១​យប់ នៅ​ថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ​២០១៩ នៅត្រង់ចំណុច ចន្លោះ​បង្គោល​ខ្សែភ្លើង​លេខ​.0584-0586 បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត នៅ​ភូមិ​ភ្នំ​លៀប​ខាងកើត ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

សមត្ថកិច្ច​បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​នោះ​មាន​រថយន្ត មួយគ្រឿង​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​.2.X1418 .​អ្នកបើក​មិន​ស្គាល់​អត្តសញ្ញាណ បើក​ពី​លិច ទៅ​កើត​ក្នុង​ល្បឿន​លើ​ន​ក្នុងស្ថានភាព​ង​ងិ​ត​មើលផ្លូវ​មិនឃើញ​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ស្រាប់​បើក​ឡើង​ជែង​នឹង​រថយន្ត​មួយទៀត​ដែល​កំពុងបើក​នៅខាងមុខ​បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​មក​ខាងឆ្វេង​ដៃ ទៅបុក​នឹង​ម៉ូតូ មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​c125​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1G4829 អ្នកបើក​មានឈ្មោះ​ថា យ៉​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ត្នោត ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​បើក​ពី​កើត ទៅ​លិច ក្នុងទិសដៅ​ផ្ទុយគ្នា​ពេញទំហឹង បណ្តាល​ឲ្យ​ទាំង​រថយន្ត និង​ម៉ូតូ​ធ្លាក់ចូល​ស្នាមភ្លោះ អ្នកបើក​ម៉ូតូ​ស្លាប់​នៅលើ​ថ្នល់ជាតិ​ចំណែក​អ្នកបើករថយន្ត​គេចខ្លួនបាត់​។​

​ក្រោយពេល​កើតហេតុ​ហើយ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ហើយ​បានធ្វើ​កំណត់ហេតុ​បានប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំណែក​រថយន្ត និង​ម៉ូតូ​នគរបាល​ចរាចរ​ណ៍​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​ព្រះនេត្រព្រះ​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130