ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក ៖ អ៊ីរ៉ង​ប្រហែល​សម្លាប់​មនុស្ស​ជាង​១,០០០​នាក់​នៅក្នុង​ការបង្ក្រាប​បាតុកម្ម​

​អាមេរិក ៖ សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អាជ្ញាធរ​អ៊ីរ៉ង់​ប្រហែលជា​បានសម្លាប់​មនុស្ស​ជាង​១,០០០​នាក់​នៅក្នុង​ការបង្ក្រាប​បាតុកម្ម​មួយ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​បានចាត់ទុក​ថា​ជា​បញ្ហា​ប្រឈម​ផ្ទៃក្នុង​ដ៏​អាក្រក់​បំផុត​របស់រប​ប​មួយ​នេះ​។ ការចោទប្រកាន់​នេះ​បាន​កើតឡើង​ខណៈពេលដែល​សហរដ្ឋអាមេរិក​បាន​ដាក់​សម្ពាធ​ថ្មី​ទៅលើ​សត្រូវ​របស់ខ្លួន​មួយ​នេះ​ដោយ​មន្ត្រី​មួយរូប​បាន​និយាយថា មន្ទីរ​បញ្ច​កោណ​កំពុង​ពិចារណា​ក្នុងការ​បញ្ជូន​កងទ័ព​ពី​៥,០០០​ទៅ​៧,០០០​នាក់​បន្ថែមទៀត​។​

​លោក Brian Hook អ្នករៀបចំ​ផែនការ​គោលនយោបាយ​អាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​វា​ហាក់ដូចជា​ថា របប​នេះ​អាច​សម្លាប់​ពលរដ្ឋ​អ៊ីរ៉ង់​លើស​១,០០០​នាក់​ចាប់តាំងពី​ការតវ៉ា​បានចាប់ផ្តើម​”​។ ស្របពេល​ជាមួយគ្នានេះដែរ លោក​បាន​ទទួលស្គាល់ថា ព័ត៌មាន​ពិតជា​ពិបាក​ផ្ទៀងផ្ទាត់​ណាស់​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ដោយសារតែ​ប្រទេស​នេះ​បាន​កាត់ផ្តាច់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ប៉ុន្តែ​លោក​បាន​និយាយថា “​យើង​ដឹង​ច្បាស់​ថា មាន​ច្រើន ច្រើន​រាប់រយ​នាក់​”​។​

​លោក Hook បាន​និយាយទៀតថា ប្រជាជន​អ៊ីរ៉ង់​រាប់ពាន់នាក់​បាន​រងរ​បួស​ហើយ​បាតុករ​យ៉ាងតិច​៧,០០០​នាក់​ត្រូវបាន​ឃុំខ្លួន​។ ខណៈពេល​ទទួល​អ្នកកា​រទូ​ត​អង្គការសហប្រជាជាតិ​នៅ​សេត​វិមាន លោក​ប្រធានាធិបតី Donald Trump បាន​ហៅ​ការបង្ក្រាប​នេះ​ថា​ជា​អំពើ​ឃោរឃៅ​និង​ជា​ស្ថានភាព​ដ៏​គួរ​ឲ្យ​រន្ធត់​ហើយ​លោក​បាន​ប្តេជ្ញា​ឆ្លើយតប​យ៉ាងខ្លាំង​ក្លា​ចំពោះ​ការគំរាមកំហែង​ណាមួយ​ពី​អ៊ីរ៉ង់​ប្រឆាំងនឹង​ផលប្រយោជន៍​របស់​សហ​រដ្ឋ​អាមេរិក​។​

​គួរ​បញ្ជាក់ថា ការតវ៉ា​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា​នៅ​ទូទាំងប្រទេស​អ៊ីរ៉ង់​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ឡើងថ្លៃ​ប្រេង​ភ្លាមៗ​ចំពេល​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ត្រូវ​រងគ្រោះ​ដោយសារ​ការដាក់ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130