ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មេគណបក្ស​មួយ​កំពុង​ស៊ើបអង្កេត​ករណី​ឈ្មួញ​ដី​ឈ្មោះ ទុន ដៀ​ត ពាក់​ផ្កាយ​ពីរ​បូម​ខ្សាច់​លុប​ឆ្នេរ​នៅ​កោះកុង​

​កោះកុង ៖ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ត្រូវបាន​គេ​រាយការណ៍​ថា បាននិងកំពុង​បើក​ការ ស៊ើបអង្កេត​លើ​ករណី​មន្ត្រី​យោធា​ពាក់​ផ្កាយ​២​ម្នាក់ ដែល​បាននិងកំពុង​ឃុ​ប​ឃិ​លួច​បោះបង្គោល និង​បូម​ខ្សាច់​លុប​ឆ្នេរសមុទ្រ ស្ថិតនៅ​ភូមិ​ស្មា​ច់ងាម សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

​ចំណែក​ឈ្មួញ​ដី​ដែល​រង​នូវ​ការចោទប្រកាន់​ពីបទ​ឃុបឃិត​បូម​ខ្សាច់​លុប​ឆ្នេរសមុទ្រ​ខេត្ត​កោះ កុង​នោះ​ឈ្មោះ ទុន ដៀ​ត ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​២ ហើយ​មាន​ឥទ្ធិពល​នោះ​តំបន់​នោះ​។​

​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​អះអាងថា គណបក្ស​លោក​ទទួល បាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ករណី​ខាងលើនេះ ហើយ​លោក​បាន​ចាត់​មន្ត្រី​ចុះទៅ ស្វែងរក​ការពិត ដើម្បី​ដឹងថា តើ​ពិតជា​មានការ​រំលោភ​យ​កដី​សាធារណ​មែនឬ​យ៉ាងណា​? បើ​ពិត​យើង​នឹង​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ ។​

​លោក ពេជ្រ ស្រស់ ក៏បាន​សន្និដ្ឋាន​ជាដំបូង​ថា អាច​នឹងមាន​ការបើក​ដៃ​ពី​ចៅសង្កាត់ និង​អាជ្ញាធរ​ជំនាញ​នៅក្នុង​ខេត្ត ទើបបាន​ជាមាន​ការចាក់​ដី​លុប​ឆ្នេរសមុទ្រ​យ៉ាង​ដូច្នេះ​។ ប៉ុន្តែ​លោក​ថា ខ្លាច​តែ​អាជ្ញាធរ​ពាក់ព័ន្ធ​មានការ​ចូលរួម​បើកដៃ​ឲ្យ​មាន​ការចាក់​នេះ​។

​លោក ទុន ដៀ​ត មន្ត្រី​យោធា​ពាក់​ផ្កាយ​២​ដែល​លោក ពេជ្រ ស្រស់ អះអាងថា មាន​តួនាទី​ជា​ប្រធាន​ច្រក​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​- ថៃ​ដែល​រង​ការចោទប្រកាន់​មិនអាច​រក​ប្រភព​ដើម្បី​សុំ​ការបញ្ជាក់​បានទេ ពាក់ព័ន្ធ​ករណីនេះ​។​

​ប៉ុន្តែ​លោក នាម យ៉ុង ចៅសង្កាត់​ស្មាច់មានជ័យ​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់ថា អាជ្ញាធរ​ដែនដី​បាន​ឃុបឃិត​ជាមួយ​លោក ទុន ដៀ​ត ឲ្យ​មានការ​បោះបង្គោល និង​បូម​ខ្សាច់​លុប​ឆ្នេរ​ក្នុង​តំបន់​នេះ​។​

​លោក​ចៅសង្កាត់​រូបនោះ​បាន​អះអាងថា ដី​នេះ​គឺជា​កម្មសិទ្ធិ​របស់​ឈ្មោះ ទុន ដៀ​ត ដែលជា​ប្រធាន​ច្រក​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ជា​យូរ​ឆ្នាំ​មកហើយ ហើយ​សកម្មភាព​ចាក់​ខ្សាច់​នេះ​ទើបតែ​ត្រូវបានធ្វើ​ក្នុងអំឡុង ១ សប្តាហ៍​នេះ​ប៉ុណ្ណោះ ព្រោះ​ទីតាំង​នេះ​គឺជា​កន្លែង​ស្តុក​ខ្សាច់ ដែល​ដឹក​ចេញពី​កប៉ាល​សម្រាប់​លក់​នៅលើ​ទីផ្សារ​។

​លោក​បញ្ជាក់​បន្ថែមថា ចំពោះ​បង្គោល​ដែល​បោះ​ចូល​សមុទ្រ​នោះ​គឺ​បាន​បោះ​ចូល​ឡើង​ជាង ១ ឆ្នាំ​មកហើយ ដើម្បី​បំពាក់​សំណាញ់​ការពារ​សំរាម​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​បាន​ដកស្រង់​សំដី​អះអាង​របស់ លោក​ចៅសង្កាត់​ស្មាច់មានជ័យ ។​

​ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​មើលឃើញ​ផ្ទុយ​ពី​ការអះអាង​របស់លោក​ចៅ​សង្កាត់ ដោយសារ​ថា ដី​តំបន់​ដែល​គេ​កំពុង​បូម​ខ្សាច់​លុប ហើយ​ធ្វើ​អាជីវកម្ម​នោះ​ជា​ដី​ឆ្នេរ​យ៉ាងពិត​ប្រាកដ ពុំ​អាចមាន​បុគ្គល​ណា​ម្នាក់​មាន​សិទ្ធិ​ទៅគ្រប់​គ្រង​ជា​កម្មសិទ្ធិ​នោះឡើយ ។ ទន្ទឹម​នោះ​ប្រសិន បើ​បុគ្គល​ណាមួយ​មាន​សិទ្ធិ​បូម​ខ្សាច់​លុប​ឆ្នេរ ហើយ​ប្រើប្រាស់​ឆ្នេរ​នោះ ដើម្បី​ទាក់ទាញ​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ វា​ផ្ទុយ​នឹង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ដូច្នេះ​ពលរដ្ឋ​យល់ថា ទង្វើ​លុប​ឆ្នេរ​របស់​ឈ្មួញ​ដី​ពាក់​ផ្កាយ​២​នោះ​ជាការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ដើម្បី​រំលោភ​យក​ដី​សាធារណៈ ខណដែល​ដី​នៅ​តំបន់​ខេត្តកោះកុង​ឡើងថ្លៃ​ដូច​ពេជ្រ ៕

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130