ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រុម​ជនសង្ស័យ​បង្ខាំង​មនុស្ស​ចំនួន​៥​នាក់​នៅ​ក្រុង​បាវិត​ត្រូវ​បញ្ជូនទៅ​តុលាការ​

​ខេត្តស្វាយរៀង ៖ កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជូន​ខ្លួន​ជន​សង្ឃ័​យ​០៥​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ពីរ​នាក់​ដោយ​ខុសច្បាប់​នៅ​ក្រុង​បាវិត ហើយ​ត្រូវបាន​សមត្ថកិច្ច​ចុះបង្ក្រាប​កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៩​កន្លងទៅ ។​

​សូម​រម្លឹកថា នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​១១,៣០​នាទី កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត បានទទួល​ព៌​ត​មាន​ពី​ម្ចាស់​ផ្ទះជួល​ឈ្មោះ ឡេ​ន តាំង ភេទ​ប្រុស អាយុ ៥៩​ឆ្នាំ បាន​ទូរ​សព្ទ​រាយការណ៍​មក​លោក​មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត​ថាៈ នៅ​ផ្ទះជួល​របស់គាត់​ប​ន្ទ​ប់​លេខ​៧ មាន​ជនជាតិ​វៀតណាម ប្រុស ស្រី ជាច្រើន​នាក់​ចេញចូល​ក្នុង​បន្ទប់​នេះ​ខុសពី​ធម្មតា ក្រោយពី​បានទទួល​ពត៌មាន​នេះ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត​ក៏បាន​រាយការណ៍​មក​កងរាជអាវុធហត្ថ​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេ​បញ្ជា​រការ កងរាជអាវុធហត្ថ​ខេត្ត​បានទទួល​ព័ត៌មាន​នេះ​ភ្លាមៗ​នោះ​ក៏​បញ្ជារ​ជំនាញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ យ័ន្ត សេង នាយរង​សេនាធិការ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចុះបង្ក្រាប​ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់ នៅ​បន្ទប់​លេខ​៧ ស្ថិតនៅ​ភូមិ​បាវិត​កណ្ដាល ហើយ​បានធ្វើ​ការឆែកឆេរ ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន ០៧​នាក់ បាន​នាំខ្លួន​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត​ដើម្បី​សាកសួរ ក្នុងនោះ​មាន​
ជនសង្ស័យ​ចំនួន ០៥​នាក់ ជនរងគ្រោះ​ចំនួន ០២​នាក់ ។​

​ជនសង្ស័យ​ចំនួន ០៥​នាក់​៖
១/ ឈ្មោះ ឡេ វ៉ាន់​ថាំង ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិត​ប្រា​ដក មាន​ទីលំនៅ​ឃុំ​ហូប​ទៀន ស្រុក​មី​ឌិ​ក ក្រុង​ហាន​ណូយ ប្រទេស​វៀតណាម​។​
២/ ឈ្មោះ ង្វៀន អា​ញ​ទុង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិត​ប្រាក មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​ហូប​ថា​ញ់ ស្រុក​មី​ឌិ​ក ក្រុង​ហាន​ណូយ ប្រទេស​វៀតណាម​។​
៣/​ឈ្មោះ​ឡេ វ៉ាន់​ដាំង ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិ​វៀតណាម មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​ហូប​ទៀន ស្រុក​មី​ឌិ​ក ក្រុង​ហាន​ណូយ ប្រទេស​វៀតណាម​។​
៤/​ឈ្មោះ ឡេ វ៉ាន់​ត្រុ​ង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិត​ប្រាក មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​ហូប​ទៀន ស្រុក​មី​ឌិ​ក ក្រុង​ហាន​ណូយ ប្រទេស​វៀតណាម​។​
៥/​ឈ្មោះ ត្រឹង ត្រុ​ង​ធឿ​ង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិត​ប្រាក មាន​ទីលំនៅ​បច្ចុប្បន្ន ខេត្ត​ក្វាង​និ​ញ ប្រទេស​វៀតណាម​។
​ជនរងគ្រោះ​ចំនួន ០២​នាក់​៖
១/​ឈ្មោះ ង្វៀង ធី​ធូ​ហ្វឿ​ង ភេទ​ស្រី អាយុ ៥០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់ដូរ រស់នៅ​ភូមិ​វ័រ​ចាយ ឃុំ​វ័រ​ចាយ ស្រុក​បេន​កូវ ខេត្ត​តៃនិញ ។​
២/​ឈ្មោះ ហ្វា​ង វ៉ាន់​ហ៊ុយ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​បច្ចុប្បន្ន​ឃុំ​កិន​វ៉ា ស្រុក​វ៉ាង​ត្រឹង ខេត្ត​ក្វាង​ប៉ិន ប្រទេស​វៀតណាម​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​ជនរងគ្រោះ ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130