ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ករណី​រថយន្តបុក​ម៉ូតូ​

​កំពង់ស្ពឺ ៖ បុរស​វ័យ​ជិត​៥០​ឆ្នាំ​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​រវាង​ថ​យន្ត​បុក​ជាមួយ​ម៉ូតូ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤​និង​៣៥ ស្ថិត​ក្នុងភូមិ​ត្រាំសសរ ឃុំ​ស្វាយ​រំពារ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​បសេដ្ឋ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​មានឈ្មោះ គីម អាន ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ខ្ញែ ឃុំ​ពោធិ​ម្រា​ល ស្រុក​បសេដ្ឋ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ហុងដា​គុប​មូល​ចាស់ ពណ៌​ស្លែ​គ្មាន​ផ្លាកលេខ​។ ជិះ​ម្នាក់ឯង​ពី​ត្បូង​ទៅ​ជើង​មកដល់​ចំណុចកើតហេតុ​ខាងលើ ត្រូវ​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បុក​ជាមួយ​ម៉ូតូ​យ៉ាង​ពេញទំហឹង​។​

​ប្រភព​បាន​បន្តថា ជនរងគ្រោះ​ស្លាប់​នៅ និង​កន្លែងកើតហេតុ​ហើយ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130