ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ចខេត្តក្រចេះបង្ក្រាប​រថយន្ដ​ដឹកឈើ​២​គ្រឿង​និង​ទូក​ដឹកឈើ​មួយគ្រឿង​នៅ​ស្រុក​ឆ្លូង​

​ក្រចេះ ៖ កាលពី​រសៀល​ម្សិលមិញ​កម្លាំង​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​រថយន្ដ​ដឹកឈើ ចំនួន ២​គ្រឿង នៅ​ភូមិ​ព្រែក​ចំឡាក់ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ ។ ដោយឡែក​នៅ​ថ្ងៃ​ដដែល​នោះ​សមត្ថកិច្ច​ក៏បាន​បង្ក្រាប​ទូក​ដឹកឈើ​ខុសច្បាប់​១​គ្រឿង​ទៀត​នៅក្នុង​ទន្លេ នៅ​ភូមិ​ឬ​ស្សី​ចារ ឃុំ​ថ្ម​ក្រែ ស្រុក​ឆ្លូង ខេត្តក្រចេះ ។ ក្រោយ​បង្ក្រាប​ទាំង​រថយន្ត​ទាំង​ទូក​រួមទាំង​ឈើ​ខុសច្បាប់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំយកទៅ​រក្សា​ទុក​នៅ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ខ្សា ដើម្បី​ចាត់​តាមច្បាប់ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130