ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្មករ​ច្រើន​នាក់​រងរបួស​ស្រាល​ក្នុង​គ្រោះថ្នាក់​ចរាចរ​នៅខេត្តតាកែវ​

​តាកែវ ៖ តាម​ព័ត៌មាន​ទទួលបាន​កម្មករ​កម្ម​ការិនី​ជាច្រើន​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង ៦ និង ៣០​នាទី ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ នៅ លើផ្លូវ​ជាតិ​លេខ​២ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៣៧-៣៨ ស្ថិត​ភូមិ​ព្រះ​ម្លប់ ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្តតាកែវ​។​

​តាម​របាយការណ៍​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់ថា ជនរងគ្រោះ​ចំនួន​១០​នាក់​រួមមាន​៖
១/​ឈ្មោះ វ៉ាន់ គ​ន្ធី ភេទ​ស្រី អាយុ ៤០ ឆ្នាំ រស់នៅ​ភូមិ​ពា​រាយ ឃុំ​ពា​រាយ​។​
២/​ឈ្មោះ ហែ​ន ចិ​ន្ថា ភេទ​ស្រី អាយុ ៣៣ ឆ្នាំ ភូមិ​ពា​រាម ឃុំ​ពា​រាម​។​
៣/​ឈ្មោះ សំអុល បូរី ភេទ​ស្រី អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិប​ចាម ឃុំ​ចំបក​។​
៤/​ឈ្មោះ ចេស វ​ណ្ណី ភេទ​ស្រី អាយុ ៣៩ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្រ​យឹ​ង ឃុំ​ចំបក់​។​
៥/​ឈ្មោះ នង ស​ម្ភ​ស្ស ភេទ​ស្រី អាយុ ៣៦ ឆ្នាំ រស់នៅ​ភូមិ​សីហា ឃុំ​ចំបក់​។​
៦/​ឈ្មោះ ញឹម ចាន់​ធី ភេទ​ស្រី អាយុ ៤២ ឆ្នាំ រស់នៅ​ភូមិ​ពា​រាម ឃុំ​ពា​រាម​។​
៧/​ឈ្មោះ អំ ពុ​ត្រា ភេទ​ស្រី អាយុ ៣៣ ឆ្នាំ រស់នៅ​ភូមិ​ពា​រាម ឃុំ​ពា​រាម​។​
៨/​ឈ្មោះ ម៉ាន់ ចាន់​អង ភេទ​ស្រី អាយុ ៤១ ឆ្នាំ រស់នៅ​ភូមិ​ពា​រាម ឃុំ​ពា​រាម​។​
៩/​ឈ្មោះ ម៉ាន់ សុខា ភេទ​ស្រី អាយុ ៣៧ ឆ្នាំ រស់នៅ​ភូមិ​ពា​រាម ឃុំ​ពា​រាម​។​
១០/​ឈ្មោះ នាង ធី ភេទ​ស្រី អាយុ ៤៤ ឆ្នាំ រស់នៅ​ភូមិ​ពា​រាម ឃុំ​ពា​រាម​។​

​តាម​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ មាន​រថយន្ត​១​គ្រឿង​ម៉ាក នីសា​ន់ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ PP-1827 ទិសដៅ​ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ​ឈ្មោះ លី ឆុន ភេទ​ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​អា​ជាំ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្ត​តា​ដែ​វ ។ លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​ឈប់​នៅលើ​ក៏​ផ្លូវ ស្រាប់​តែមាន​រថយន្ត​ម៉ាក គា ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ 2A-2517 បើកបរ​ដោយ​ឈ្មោះ ច្រឹ​ក កុយ ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ​ដឹក​កម្មក​រ​រោងចក្រ មាន​ទីលំនៅ​ភូមិ​សីហា ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ បើក​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​កម្មករ​ចំនួន​១០​នាក់​របួសស្រាល​តែម្តង ។​

​ប៉ុន្តែ​ភ្លាមៗ​នោះ​ក៏​ស្រាប់​តែមាន​ម៉ូតូ​ម៉ាក ហុងដា C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CW-7883 បើកបរ​ដោយ​ឈ្មោះ លឹម ណូ​រ៉ា ភេទ​ប្រុស អាយុ ២៣ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ចំបក់ ឃុំ​សំរោង​ពេន ស្រុក​សំរោង ខេត្តតាកែវ មកពី​ក្រោយ​បុក​រថយន្ត​ម៉ាក គា បណ្ដាល​ឲ្យ​របួសធ្ងន់​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130