ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ធ្លាយ​ព័ត៌មាន​ថា ៖ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​កេង​បន្លំ​លុយ​រដ្ឋ​ជិត​២០០​លាន​រៀល​

​ព្រះសីហនុ ៖ ប្រភពពី​មន្ត្រីរាជការ​នៃ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ព្រះសីហនុ​បានបញ្ជាក់ ឲ្យ​ដឹងថា លោក ស៊ុន ថូ​ង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​ខេត្ត​ឆ្នេរសមុទ្រ​មួយ​នេះ​បាន និង​កំពុង​រង​នូវ​ការចោទប្រកាន់ថា បាន​ប្រើ​រូបមន្ត​កេង​បន្លំ​លុយ​រដ្ឋ​ដដែលៗ​ក្នុង​រូបភាព ជួសជុល​របង​មន្ទីរ​ផ្នែក​ខាងមុខ ការ៉ូឡា មុខ​មន្ទីរ និង​កោស​លាបថ្នាំ​ស្ពេ​ត្រូ​អគារ នៃ​មន្ទីរ​សេដ្ឋកិច្ច​ខែ​ត្ត​នោះ ជាពិសេស​យក​ផ្នែក​លទ្ធកម្ម​ធ្វើជា​និមិត្តរូប​ខែល​បាំង មុខ​ដេញថ្លៃ​លក្ខណៈ​ចង​មុង​បោកប្រាស់​ថ្នាក់ដឹកនាំ​និង​មហាជន​ដើម្បី​បាន​យកលុយ​រដ្ឋ​ចាយ ធ្វើ​មាន​បានតែ​បុគ្គល​ខ្លួនឯង​រួមទាំង​ក្រុមគ្រួសារ ។

​តាម​ព័ត៌មាន​ទទួលបាន​នៅក្នុង ឆ្នាំ​២០១៧ ដើម្បី​ធ្វើ​អាណត្តិ​ដក​សាច់ប្រាក់​ពី​រតនាគារ ចំនួន​១៨៨​លាន​រៀល មក​ចាយ​បាន លោក​ប្រធាន​មន្ទីរ​រូបនេះ បាន​ប្រើ​សិល្ប៍​វិធីសាស្ត្រ ដេញថ្លៃ​ជួសជុល​របង​ខាងមុខ​មន្ទីរ ជួសជុល​ការ៉ូឡា ជួសជុល​រោង​ឡាន និង កោស​លាបថ្នាំ​ស្ពេ​ត្រូ​អគារ​មន្ទីរ​។ ដោយ​គ្រាន់តែ​រំលង​បានតែ​មួយឆ្នាំ​គឺ​នៅក្នុង ឆ្នាំ​២០១៩ មន្ទីរ​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ រូបនេះ​បានធ្វើ សេចក្ដីជូនដំណឹង​លេខ​២២៨៨ សហវ​.​ខ​សន ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ លើកឡើងថា មន្ទីរ​ត្រូវការ​ជួសជុល​របង​ខាងមុខ​មន្ទីរ ប្រវែង​៥០​ម៉ែត្រ ជួសជុល​កោស លាបថ្នាំ​ស្ពេ​ត្រូ​អគារ​មន្ទីរ​ទំហំ​៦១៦​ម៉ែត្រការ៉េ និង​ជួសជុល​ការ៉ូឡា​មុខ​មន្ទីរ​ទំហំ​៨៨០​ម៉ែត្រការ៉េ​ដូច​ឆ្នាំ​២០១៧ ដដែល​បន្ទាប់ មក​គេ​ធ្វើ​អាណត្តិ​ដក​សាច់ប្រាក់​ចំនួន​១៩៨​លាន​រៀល មក​ចាយ​ដោយ មិនបាន​ជួសជុល កោស​លាបថ្នាំ​អ្វី​ទាំងអស់​រហូតមកដល់​ថ្ងៃនេះ​។​

​ទន្ទឹម​ព័ត៌មាន​ខាងលើ​នាពេល​កន្លងទៅនេះ​មន្ត្រីរាជការ​ក្រោម​ឱវាទ​មន្ទីរ​សេដ្ឋកិច្ច​ខេត្ត​ក៏បាន​លួចខ្សឹប​ប្រាប់​អ្នកសារព័ត៌មាន​ថា​នីតិវិធី​ផ្នែក​លទ្ធកម្ម​នៃ​មន្ទីរ​នេះ​បាន​ដំណើរការ​ចប់សព្វគ្រប់​ហើយ​បន្ទាប់មក គេ​ធ្វើ​អាណត្តិ​ដក​សាច់ប្រាក់​ពី រតនាគារជាតិ ដើម្បី​ទូរ​ទាត់​ឱ្យ​អ្នកផ្គត់ផ្គង់ (​ក្រុមហ៊ុន​ដេញ ថ្លៃ​បាន​) រួចរាល់​អស់ហើយ​។ រីឯ​ប្រាក់​ចំនួន​១៩៨​លាន​រៀល​ក៍បាន​ដក អស់​ដែរ ប៉ុន្តែ​សកម្មភាព ជួសជុល​របង ការ៉ូឡា កោស​លាបថ្នាំ​អគារ​នៃ​មន្ទីរ មិនឃើញ មាន​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់​ក្នុង ឆ្នាំ​២០១៩ នេះ​។​

​ដោយឡែក​នៅក្នុង ឆ្នាំ​២០១៧ គេ​ធ្វើ​អាណត្តិ​ដក​សាច់ប្រាក់​ចំនួន​១៨៨​លាន​រៀល និង ក្នុង ឆ្នាំ​២០១៩ ក៏បាន​ធ្វើ​អាណត្តិ​ដក​សាច់ប្រាក់​ពី រតនាគារជាតិ​ចំនួន​១៩៨​លាន​រៀល​ទៀត​ក្នុង​រូប ភាព​ដេញថ្លៃ​ចង​មុង​ថា ជួសជុល កោស​លាបថ្នាំ​អគារ​មន្ទីរ ដដែលៗ​ដូចគ្នា ហើយ​ពុំ​សូវ​មាន សកម្មភាព​ធ្វើ​អ្វី​ជា​ដុំកំភួន​នោះឡើយ​។​

​ពាក់ព័ន្ធ​ការចោទប្រកាន់​ខាងលើនេះ ភ្នំពេញ​ថ្មី មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​លោក​ប្រធាន​មន្ទីរ សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ព្រះសីហនុ​នៅឡើយ​ទេ រហូតមកដល់​ពេលនេះ​ដោយ​ខ្វះ​បណ្តាញ ទំនាក់ទំនង ។ ប៉ុន្តែ​យើង​នឹង​ព្យាយាម​ទំនាក់ទំនង​សុំ​ការបំភ្លឺ ដើម្បី​ឲ្យ​មាន​តម្លាភាព​ក្នុង​វិជ្ជាជីវៈ សារព័ត៌​មាននៅ​កម្ពុជា ៕

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130