ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រឿង​លោក​ផ្កាយ​២​យោធា​រង​ការ​ចោទ​រំលោភ​យកដី​ពលរដ្ឋនៅខេត្តឧត្ដរមានជ័យ​កាន់តែ​ឡើងក​ម្តៅ​

​ខេត្តឧត្ដរមានជ័យ ៖ រឿង​លោក​ផ្កាយ​២​យោធា​ម្នាក់​ដែល​រង​ការ​ចោទ​ពី​ប្រជាពលរដ្ឋ​ថា បាន​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ រហូតមកដល់​ពេលនេះ​មិនទាន់ ដោះស្រាយ​បញ្ចប់​នៅឡើយ​ទេ ។ ប៉ុន្តែ​រឿង​រសើប​នោះ​បាននិងកំពុង​ឡើងក​ម្តៅ​ថែមទៀត ខណដែល​ប្រជាពលរដ្ឋ​បានបង្ហាញ​នូវ​ការមិន​ពេញចិត្ត​ចំពោះ​សារព័ត៌មាន​មួយចំនួន​ដែល​សរសេរ​លម្អៀង ហើយ​គាំទ្រ​តែ​លោក​ផ្កាយ​២​ទៅវិញ ។​

​សូមជម្រាបថា ពលរដ្ឋ​ចំនួន​៨៧​គ្រួសារ​រស់នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង បាន​លើកគ្នា​ទៅធ្វើ​ការតវ៉ា​នៅ​សាលាខេត្ត​ឧត្ដរមានជ័យ កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ ដើម្បី​សុំ​ការអន្តរាគមន៍​ពី​លោក ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​រឿង​លោក​ផ្កាយ​ពីរ អ៊ុក គឹម​លី រំលោភ​យក​ដី​របស់​ពួកគាត់ និង​ឈូសឆាយ​យក​ដីព្រៃ​រដ្ឋ​និង​ភ្នំ​របស់​រដ្ឋ​នៅ​ចំណុច​រគៀម​រមាស ស្ថិតនៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍​។​

​ប៉ុន្តែ​ក្រោយ​ផ្ទុះ​ការតវ៉ា​នោះ​មាន​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​មាន​ភាពលម្អៀង ហើយ​បំរើ​ផលប្រយោជន៍​លោក​ផ្កាយ​២​យោធា​ទៅវិញ​ដែល​នាំ​ឲ្យ​ខុសពី​ការពិត រហូត​ចោទថា ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ទៅជា​រំលោភ​យក​ដី​លោក​ផ្កាយ​២​ដែលជា​ព័ត៌មាន​មិន​ពិត ហើយ​មិនអាច​ទទួលយកបាន​នោះឡើយ ។​

​យ៉ាងណាក៏ដោយ​នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​ទាំង​៨៧​គ្រួ​សារបាន ច្រានចោល​ទាំងស្រុង​រាល់​ព័ត៌មាន​ដែល​បាន​សរសេរ យោងតាម​ការបកស្រាយ​តែមួយ​ចំហៀង​របស់លោក​ផ្កាយ​២ អ៊ុក គឹម​លី ដោយ​ប្រជាពលរដ្ឋ​លើកឡើងថា « យើងខ្ញុំ ជា​ប្រជាពលរដ្ឋ​ទាំង ៨៧​គ្រួសារ បានចាត់ទុក​ព័ត៌មាន​ដែល​បានចេញ​ផ្សាយ មិន​ធ្វើ​បទសំភាសន៍​ដល់​ពួកយើងខ្ញុំ ថា​ជា​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​ស៊ីឈ្នួល​បំភ្លៃ​កាពិ​ត គ្មាន​អ​ព្យា​ក្រិ​ដ្ឋ គ្មាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ » ។

​សូមបញ្ជាក់ លោក​ផ្កាយ​ពីរ អ៊ុក គឹម​លី ជា​មន្ត្រី​យោធា​បាន​រង​ការ​ចោទថា បាន​រំលោភ​យក​ដី​របស់​ពល​រដ្ឋ​ជាច្រើន​កន្លែង​រួមមាន ៖
​ទី​១ ៖ នៅ​ចំណុច​ភូមិ​បុស្ស សង្កាត់​កូន​ក្រៀ​រ ក្រុង​សំរោង មួយកន្លែង យក​គ្រឿង​ចាក់ ចាក់​អាចម៍ដី ថែមទៀត ពលរដ្ឋ​បាន​ប្ដឹង​ចូល​សាលាខេត្ត កំពុង​រងចាំ​ការដោះស្រាយ​។​
​ទី​២ ៖ នៅ​ចំណុច​ភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រិ​យ៍ ពលរដ្ឋ​ដាក់​ប្ដឹង​ចូល​សាលាស្រុក​អន្លង់វែង គ្មាន​ដំណោះស្រាយ ពលរដ្ឋ​ចោទថា ជា​ផ្កាយចោរ យក​ដី​ពលរដ្ឋ​សង់ផ្ទះ និង​ដាំ​ដំណាំ​ស្វាយ​។​
​ទី​៣ ៖ ចំណុច​រគាម​រមាស ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ៍ ពលរដ្ឋ ៨៧​គ្រួសារ លើកគ្នា​តវ៉ា​ដល់​សាលាខេត្ត​ឧត្ដរមានជ័យ​។​ពលរដ្ឋ សូម​អំពាវនាវ​ដល់​អ្ន​ក​ព័ត៌មាន​ទាំងអស់ បើ​ធ្វើ​ព័ត៌មាន​រឿង​លោក អ៊ុក គឹម​លី រំលោភ​យក​ដី​គាត់ ជួយ​ធ្វើ​បទសំភាសន៍​ដល់​ពួកគាត់​ផង​កុំ​លំអៀង​តែ​ម្ខាង ៕

 

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130