ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​ត​កុងត្រា​ថ្មី​ជាមួយ PSG ដល់​ឆ្នាំ​២០២៤

កីឡា ៖ ​ខ្សែការពារ​សញ្ជាតិ​ប្រេ​ស៊ី​ល​កីឡាករ Marquinhos បាន​ចុះ​កុងត្រា​បន្ត​កិច្ចសន្យា​ថ្មី​រហូតដល់​ឆ្នាំ​២០២៤​។​នេះ​បើ​យោង​ប្រភពពី​ក្លិប​យក្ស​បារាំង Paris Saint-Germain បានប្រកាស​ជា​ផ្លូវការ​នៅលើ​គណនី​Twitter របស់ខ្លួន​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​។​

​ជម្រើសជាតិ​ប្រេ​ស៊ី​លវ័យ​២៥​ឆ្នាំ​រូបនេះ ជា​កីឡាករ​សំខាន់​១​រូប​ក្នុង​ក្រុម PSG ចាប់តាំងពី​ផ្ទេរ​ពី​ក្លិប Roma ក្នុង​ឆ្នាំ​២០១៣​មក ហើយ​បច្ចុប្បន្ននេះ គាត់​មាន​តួនាទី​ជា​អនុប្រធាន​ក្រុម​ផងដែរ​។​

​គួរ​បញ្ជាក់ថា ខ្សែការពារ​កណ្ដាល Marquinhos បានបង្ហាញ​ខ្លួន​បាន​២៧១​ប្រកួត ស៊ុត​បញ្ចូល​ទី​បាន​២០​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​សម្រេច​ទី​បាន​៧​ដង ក្នុង​រយៈពេល​៧​ឆ្នាំ​នៅ PSG ៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130