ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

នាយករដ្ឋមន្ត្រី​រុស្ស៊ី​ចុះ​ចេញពី​តំណែង​ក្រោយ​​ Putin ស្នើ​ឱ្យមាន​កំណែទម្រង់​

​រុស្ស៊ី ៖ លោក Dmitry Medvedev នាយករដ្ឋមន្ត្រី​រុស្ស៊ី បាន​ចុះ​ចេញពី​តំណែង​ហើយ​កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ ក្រោយពេល​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បានប្រកាស​ធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ ដើម្បី​ពង្រីក​អំណាច​ខ្លួន​។​

​លោក Medvedev បាន​ថ្លែងថា រដ្ឋាភិបាល​របស់លោក​បាន​ចុះ​ចេញពី​តំណែង ដើម្បី​បើកផ្លូវ​សម្រាប់​ការធ្វើកំណែទម្រង់​របស់​លោក Putin​។ លោក​សង្កត់ធ្ងន់ថា «​ក្នុង​បរិបទ​នេះ យើង​គួរតែ​ផ្តល់ឱ្យ​ប្រធានាធិបតី​របស់​យើង នូវ​ឱកាស​ធ្វើការ​សម្រេចចិត្ត​សម្រាប់​រឿង​ទាំងអស់នេះ​។ ហើយ​ក្នុងស្ថានភាព​ទាំងនេះ ខ្ញុំ​ជឿថា គឺ​ធ្វើ​ត្រូវ​ហើយ​»​។​

​លោក Putin ត្រូវបាន​គេ​លើកឡើងថា តែងតែ​រក​មធ្យោបាយ​ផ្សេងៗ ដើម្បី​រក្សា​អំណាច​ខ្លួន ខណៈ​អាណត្តិ​ប្រធានាធិបតី​របស់លោក នឹងត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ​២០២៤​។ ក្នុងនោះ​លោក​នឹង​អាច​បន្ត​កាន់អំណាច​ដោយ​ធ្វើជា​នាយករដ្ឋមន្ត្រី​ថែមទៀត ដូចដែល​លោក​ធ្លាប់ធ្វើ​រួចមកហើយ​។​

​លោក Mikhail Mishustin ប្រធាន​សេវា​ពន្ធដារ​សហព័ន្ធ នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​រុស្ស៊ី​បន្ទាប់ពី​លោក Medvedev៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130