ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹកទន្លេ​សាប​ក្នុង​ខ័​ណ្ឌ​ឫស្សីកែវ​

​ភ្នំពេញ ៖ សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​បុរស​ជា​សន្តិសុខ​ម្នាក់ អណ្តែត​ទឹកទន្លេ​សាប​កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ ស្ថិតក្នុង​ក្រុម​៥ ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ លេខ​៦​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​​បុរសរងគ្រោះ​ខាងលើ​មានឈ្មោះ អឿ រ៉ាវី អាយុ ៤៨​ឆ្នាំ មុខរបរ​សន្តិសុខ​នៅក្នុង​ក្រុមហ៊ុន​មួយកន្លែង ស្នាក់នៅ​ភូមិ​-​ឃុំ​កើតហេតុ​។​

​តាម​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​បាត់​ខ្លួន តាំងពី​ម៉ោង​ប្រមាណ ៣​និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៥ ខែមករា ឆ្នាំ ២០២០ ដោយ​ក្រុម​គ្រសារ បាន​ដើររក​មិនឃើញ​សោះ ក្រោយមក​ក៏​ប្រទះឃើញ​ស្បែកជើង​ជនរងគ្រោះ នៅ​ច្រាំងទន្លេ និង​ឃើញ​មួក​ជនរងគ្រោះ​អណ្តែត​ទឹក ខណដែល​ក្រុមគ្រួសារ​សង្ស័យថា គាត់​អាច​នឹង​លង់ទឹក ។ ប៉ុន្តែ​នៅវេលា​ម៉ោង ៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី ១៦ ខែមករា ឆ្នាំ​ដដែល​នេះ​គេ​ក៏​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​អណ្តែត​ទឹក​។​

​ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹងថា ជនរងគ្រោះ​អាច​នឹង​លោតទឹក​សម្លាប់ខ្លួន ឬក៏​លង់ទឹក​ស្លាប់​នោះទេ​។ សមត្ថកិច្ច​ក៏បាន​ចុះ​ពិនិត្យ​សាកសព​រួច ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែម្តង ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130