ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សិស្សស្រី​វ័យក្មេង​ម្នាក់​ស្លាប់​ម្នាក់​របួសធ្ងន់​ករ​ណី​រថយន្តបុក​ម៉ូតូ​

​ភ្នំពេញ ៖ ករណី​រថយន្តបុក​ម៉ូតូ​ពេញទំហឹង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧.០០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ស្ថិត​ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​យុវតី​ជា​សិស្សសាលា​ម្នាក់​ស្លាប់ ហើយ​ម្នាក់ទៀត​រងរបួស​ធ្ងន់ ។​

​ដំណើររឿង​៖ មុនពេល​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក Suzuki SmashV ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1CV-9295 បើកបរ​ដោយ​ឈ្មោះ ច​ន អេ​លីហ្សា​បេ​ត័ ភេទ​ស្រី អាយុ ១៥ ឆ្នាំ (​ស្លាប់​) រស់នៅ​ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែ​កំ​ពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រួម​ដំណើរ​ដោយ ឈ្មោះ ចង ហ្គា​ល​ដា​មាល ភេទ​ស្រី អាយុ ១៤ ឆ្នាំ រស់នៅ​ជាមួយគ្នា​(​របួសធ្ងន់​) អ្នក​ទាំង​២​ធ្វើដំណើរ​ប្រញាប់​ទៅ​សាលារៀន មកដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​រថយន្ត​ម៉ាក Sanyong ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AK-7543 ជា​រថយន្ត​ដឹក​សិស្ស​របស់​សាលា​អន្តជាតិ ណាត​អេ​ដ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​)៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130