ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បញ្ជូន​ទៅកាន់​ព្រឹទ្ធសភា​ហើយ មាត្រា​នៃ​ការចោទប្រកាន់​ប្តឹង​ទម្លាក់លោក Trump

​អាមេរិក ៖ មាត្រា​នៃ​ការចោទប្រកាន់​ប្តឹង​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពីបទ​រំលោភ​អំណាច​និង​ការរាំងស្ទះ​ដល់​សភា​ត្រូវបាន​បញ្ជូន​ទៅកាន់​ព្រឹទ្ធសភា​ហើយ​កាលពី​ថ្ងៃ​ពុធ​មុន​ការជំនុំជម្រះ​ក្តី​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​គំរាម​ដក​មេដឹកនាំ​អាមេរិក​រូបនេះ​ចេញពី​តំណែង​។​

​មេដឹកនាំ​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Mitch McConnell បានប្រកាសថា មាត្រា​ទាំងនេះ​នឹងត្រូវ​អាន​ជា​ផ្លូវការ​ដល់​អង្គជំនុំជម្រះ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពីនោះ ប្រធាន​តុលាការ​កំពូល​លោក John Roberts នឹង​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធាន​សវនាការ​។ ក្រោយមកទៀត សមាជិក​ព្រឹទ្ធសភា​នឹងត្រូវ​ស្បថ​ចូល​ធ្វើជា​ចៅក្រម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ហើយ​ការត្រៀម​រៀបចំ​នឹងធ្វើ​ឡើង​សម្រាប់​សវនាការ​ដែល​នឹង​បើក​នៅ​ថ្ងៃ​អង្គារ​ទី​២១​ខែមករា​។​

​លោក McConnell បាន​និយាយថា “​នេះ​គឺជា​ពេលវេលា​ដ៏​លំបាក​មួយ​សម្រាប់​ប្រទេស​របស់​យើង​ប៉ុន្តែ​នេះ​ជា​ពេលវេលា​ជាក់លាក់​សម្រាប់​អ្នកបង្កើត​ព្រឹទ្ធសភា​”​។ លោក​បន្តថា “​ខ្ញុំ​មាន​ទំនុកចិត្ត​ថា ស្ថាប័ន​នេះ​អាច​យកឈ្នះ​លើ​ភាព​បក្ខពួកនិយម​ហើយ​បម្រើ​ផលប្រយោជន៍​ល្អ​ក្នុង​រយៈពេល​វែង​សម្រាប់​ជាតិ​របស់​យើង​។ យើង​អាចធ្វើ​រឿងនេះ​បាន​ហើយ​យើង​ត្រូវតែ​ធ្វើ​”​។​

​មាត្រា​ពីរ​នៃ​ការចោទប្រកាន់​ដែល​មួយ​ចោទប្រកាន់​ពីបទ​រំលោភ​អំណាច​និង​មួយទៀត​ពីបទ​រារាំង​ការស៊ើបអង្កេត​របស់​ស​ភា​ត្រូវបាន​បញ្ជូន​នៅក្នុង​សឺ​មី​ពណ៌​ខៀវ​នៅក្នុង​ក្បួន​របស់​អ្នកគ្រប់គ្រង​សភា​ដែល​ទើបត្រូវ​បានតែងតាំង​។ ពួកគេ​គឺជា​អ្នកប្រជាធិបតេយ្យ​ចំនួន​៧​រូប​ដែល​នឹងធ្វើ​ការចោទប្រកាន់​ប្រឆាំង​ប្រធានាធិបតី​។​

​ប្រធានសភា​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Nancy Pelosi បាន​និយាយ​នៅពេល​លោកស្រី​ចុះហត្ថលេខា​លើ​មាត្រា​នេះ​ថា “​គួរ​ឲ្យ​សោកស្តាយ​ណាស់​សម្រាប់​ប្រទេស​របស់​យើង​ដែល​សកម្មភាព​របស់​ប្រធានាធិបតី​បានធ្វើ​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ​របស់​យើង​, រំលោភ​លើ​ពាក្យសម្បថ​ចូលកាន់​តំណែង​របស់គាត់​និង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​នៃ​ការបោះឆ្នោត​របស់​យើង​ដែល​បាន​នាំ​យើង​មកដល់​កន្លែង​នេះ​”​។​

​គួរបញ្ជាក់​ជាថ្មី​ថា លោក Trump នឹង​ក្លាយជា​ប្រធានាធិបតី​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ដែល​ត្រូវ​ជំនុំ​ជម្រះក្តី​ហើយ​ប្រឈម​នឹង​ការដក​ចេញពី​តំណែង​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130