ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Real យល់ព្រម​ទិញ​ខ្សែបម្រើ​ម្នាក់​ពី Ajax តម្លៃ​៤៧ លាន​ផោន

កីឡា ៖ តាម​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា​ក្លឹប Real Madrid បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​តម្លៃ​៤៧ លាន​ផោន​ជាមួយ​ក្លិប Ajax សម្រាប់​ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​ហូ​ឡង់ Donny van de Beek ។​

​ខ្សែបម្រើ​វ័យ​២២​ឆ្នាំ​រូបនេះ ជា​គោលដៅ​របស់​ក្លិប​ធំៗ​ជាច្រើន​នៅ​តំបន់​អឺរ៉ុប បន្ទាប់ពី​រូបគេ​បង្ហាញ​ទម្រង់​លេង​យ៉ាង​លេចធ្លោ​ជួយ​ក្រុម Ajax ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍ Champions League កាលពី​រដូវ​កាល​មុន​។​

Real Madrid បាន​តាម​ទិញ Van de Beek តាំងពី​ទីផ្សារ​ដោះដូរ​រដូវក្ដៅ​ឆ្នាំមុន​មកម្ល៉េះ ដោយ​ពួកគេ​យល់ឃើញថា​ជម្រើសជាតិ​ហូ​ឡង់​រូបនេះ ជា​បេក្ខភាព​ដ៏​ស័ក្ដិសម​ក្នុងការ​មក​ជំនួស​ដំណែង​ខ្សែបម្រើ​វ័យ​ចំណាស់ Luka Modric​។​

​យោងតាម​សារព័ត៌មាន Marca បានអោយដឹងថា Real បាន​យល់ព្រម​នាំយក Van de Beek មកកាន់​ទឹកដី Bernabeu ក្នុងតម្លៃ​៤៧​លាន​ផោន ដោយ​នឹង​បង្ហាញខ្លួន​រូបគេ​នៅ​រដូវក្ដៅ​ខាងមុខ​។​

​គួរ​បញ្ជាក់ថា Van de Beek បានបង្ហាញ​ខ្លួន​ឲ្យ Ajax បាន​២៦​ប្រកួត ស៊ុត​បញ្ចូល​ទី​បាន​៨​គ្រាប់​និង Assists ឲ្យ​មិត្ត​រួម​ក្រុម​បាន​៨​ដង នៅ​គ្រប់​កម្មវិធី​ទាំងអស់​នៅ​រដូវ​កាល​នេះ​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130