ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រៀបចំ​គម្រោង​ប្លន់​ក្រោយ​ទិញ​កាំភ្លើង​ត្រូវ​សមត្ថកិច្ច​វ៉ៃខ្នោះ​មុន​បាត់​

​ខេត្តព្រៃវែង ៖ សមត្ថកិច្ច​បាន​ចាប់​វ៉ៃខ្នោះ​បុរស​ម្នាក់​ដែល​ជាប់​សង្ស័យ​រៀបចំ​គម្រោង​ប្លន់​ក្រោយពេល​ទិញ​បាន​អាវុធ AK ស្វ័យ​បត់​កាត់​កាណុង ។ ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ​គឺធ្វើឡើង​កាលពី​វេលា​ម៉ោង​១​និង​៥៨​នាទី រសៀល​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​សង្កែ​ជ្រុំ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ហ៊​ន ណា​ង ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​របោះ​ផ្ចឹក​ទី​២ ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេសាង ខេត្តព្រៃវែង ។

​តាម​ចម្លើយសារភាព​របស់​ឈ្មោះ ថន និ​ធី ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​៦ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ជា​អ្នកលក់​អាវុធ ប្រភេទ AK៤៧ ស្វាយ​បត់ ០១​ដើម អោយទៅ​ឈ្មោះ ហ៊​ន ណា​ង ដើម្បី​រៀបចំ​គម្រោង​ប្លន់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​។

​សមត្ថកិច្ច​បាន​ដកហូត​អាវុធ AK ស្វាយ​បត់​១​ដើម កាត់​កាណុង​បង់​១ គ្រាប់​AK​ចំនួន ៧​គ្រាប់​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​នាំយកមក​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា​ស្រុក​ស្វាយ​អ​ន្ទ​រ ដើម្បី​សាកសួរ​ស្រាវជ្រាវ​រក​បក្សពួក​ប​ន្ដ​ទៀត និង​រៀបចំ​ឯកសារ​ចាត់ការ​តាម​នីតិវិធី​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130