ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្វាមី​តារា​សម្តែង ឡោម លក្ខិណា ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាលឱ្យ​ស្លាប់​បាត់បង​ជីវិត

​ភ្នំពេញ ៖ តាម​ភ្នាក់ងារ​រាយការណ៍​ថា មាន​ករណី​ដែល​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​ប្តី​តារា​សម្ដែង អ្នកនាង ឡោម លក្ខិណា បាន​បើករថយន្ត​ព្រូស​មួយគ្រឿង ក្នុង​ល្បឿន​លឿន​ពេកក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​កូរ៉េ​១​តោន​កន្លះ​ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ​បេតុង​មួយកន្លែង ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ​ឈ្មោះ ប៉ា ចាន់​ពិ​សិទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ ជា​អ្នក​គប់​ជេរ​រថយន្ត ស្នាក់នៅ​ក្នុង​បុរី​ឈូក​វ៉ា​១ ក្នុង​សង្កាត់​កា​តាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​ព្រូស​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-9139 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ត្រង់ចំណុច​កើតហេតុ ក៏​ជ្រុល​ទៅបុក​ពេញទំហឹង ជាមួយនឹង​រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-7485 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា បណ្ដាល​ឲ្យ​ភាគី​ខាង​ម្ចាស់​រថយន្ត​ព្រូស ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ចំណែកឯ​រថយន្ត​ទាំងពីរ រង​ការខូចខាត​យ៉ាងដំណំ​តែម្តង ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130