ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្ត្រី​ម្នាក់​ដែល​រង​ការ​ចោទ​រឿង​យក​ស្បែកជើង​គប់​ស្លាក CPP និង​ជេរប្រមាថ​ថ្នាក់ដឹកនាំ​សុំ​ឲ្យ​តុលាការ​បន្ធូរ​បន្ថយទោស​

​ភ្នំពេញ ៖ ស្ត្រី​ជាប់ចោទ​ម្នាក់​ឈ្មោះ សំ សុខា អាយុ ៣៨ ឆ្នាំ ជា​កម្មករ​កាត់ដេរ​មាន​ទីលំនៅ​ភូមិ​ត្រស់​សាលាក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ខណដែល​កាលពី​អំឡុង​ខែមេសា ឆ្នាំ ២០១៧ បាន​យក​ស្បែកជើង​គប់​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រព្រឹត្ត​នៅ​ភូមិ អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​និង​បង្ហោះ​សារ​រិះគន់​រាជរដ្ឋាភិបាល​ពី​ប្រទេស​ថៃ ហើយ​ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូនមក​ឲ្យ​អាជ្ញាធរ​កម្ពុជា​កាលពី​ឆ្នាំ​២០១៧​នោះ នៅក្នុង​សវនាការ​កាលពី​ម្សិលមិញ​បាន​សុំ​តុលាការ​កំពូល​បន្ថយទោស ១ បទ​ចោទ​ក្នុងចំណោម​បទ​ចោទ ២ ករណី ដែល​បទ​ចោទ​នីមួយៗ​មាន​រយៈពេល​២​ឆ្នាំ​។​

​បើតាម​ស្ត្រី​ជាប់ចោទ​ប្រាប់​ចៅក្រម​ក្នុង​អង្គ​សវនាការ​ថា នាង​ត្រូវបាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​បើកសវនាការ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៧​។ តុលាការ​ចោទ​នាង​ចំនួន ២ បទ​ចោទ និង​ផ្តន្ទាទោស​នាង​ដាក់ពន្ធនាគារ ២ ឆ្នាំ និង​ពិន័យ ៥ លាន​រៀល ដោយ​ចោទ​ពីបទ​ជេរប្រមាថ​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​។​

​ស្ត្រី​ជាប់ចោទ​រូបនោះ​បានរៀបចំ​ក្នុង​សវនាការ​ថា ពេល​ខ្ញុំ​យក​ស្បែកជើង​គប់​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​ពេលនោះ​ឪពុក​ខ្ញុំ​ទើប​ស្លាប់ ហើយ​ខ្ញុំ​ក៏​បាត់បង់​ការងារ​ធ្វើ​ទៀត​។ ដូច្នេះ​ខ្ញុំ​សុំ​តុលាការ​កំពូល​ជួយ​បន្ថយទោស​ដល់​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ដឹង កំហុស​ហើយ​។

​ប៉ុន្តែ​ក្រោយ​ជំនុំជម្រះ​លោក​ចៅក្រម គង់ ស្រ៊ី​ម ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​បាន​ថ្លែងថា សាលដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី ២២ មករា ឆ្នាំ​២០២០​ខាងមុខនេះ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130