ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ការកាត់ទោសលោក Trump ជា​ប្រវត្តិសាស្ត្រ​ចាប់ផ្ដើមនៅ​ក្នុង​ព្រឹទ្ធសភា​អាមេរិក

​អាមេរិក ៖ សវនាការ​កាត់ទោស​ជា​ប្រវត្តិសាស្ត្រ​លើ​លោក Donald Trump បានចាប់ផ្តើម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​ព្រឹទ្ធសភា​អាមេរិក​ខណៈ​សមាជិកសភា​បាន​ស្បថ​ថា “​មិន​លម្អៀង​” ក្នុងការ​សម្រេច​ថា​តើ​ត្រូវ​បង្ខំ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ទី​៤៥​រូបនេះ​ចុះចេញ​ពី​តំណែង​ដែរ​ឬ​អត់​។​

​ជា​លើក​ទី​៣​នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក អង្គជំនុំជម្រះ​ព្រឹទ្ធសភា​ត្រូវបាន​ប្រែក្លាយ​ទៅជា​តុលាការ​នៃ​ការចោទប្រកាន់​ក្រោម​អធិបតីភាព​ប្រធាន​តុលាការ​កំពូល​លោក John Roberts​។ នៅ​ព្រឹក​ថ្ងៃនោះ មាត្រា​ពីរ​នៃ​ការចោទប្រកាន់​ដែល​ចោទប្រកាន់​លោក Trump ពីបទ​រំលោភ​អំណាច​និង​រាំងស្ទះ​សភា​ត្រូវបាន​អាន​នៅក្នុង​អង្គជំនុំជម្រះ​ព្រឹទ្ធសភា​។​

​លោក Adam Schiff ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សភា​ដែល​នឹង​កាន់​ការងារ​ជា​រដ្ឋអាជ្ញា​ឈានមុខ​សម្រាប់​ការជំនុំជម្រះ​នេះ​បាន​អាន​ការចោទប្រកាន់​ដែល​ចោទប្រកាន់​លោក Trump ពីបទ​ឧក្រិដ្ឋ​ខ្ពស់​និង​បទមជ្ឈិម​។​

​លោក Trump បាន​សើចចំអក​ចំពោះ​ដំណើរការ​នៃ​ការចោទប្រកាន់​នេះ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​ហើយ​គាត់​បាន​ឆ្លើយតប​ទៅនឹង​ការបើក​ការជំនុំជម្រះ​នេះ​ដោយ​ចោទ​ទុក​វា​ជាថ្មី​ម្តង​ទៀតថា​ជា “​ការបោក​បញ្ឆោត​”​។ លោក Trump បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅក្នុង​ការិយាល័យ​ពងក្រពើ​ថា “​ខ្ញុំ​គិតថា វា​គួរតែ​ដំណើរការ​ឲ្យ​បាន​លឿន​”​។ លោក​និយាយថា “​វា​ជាការ​ប្រកាន់​បក្សពួក​ទាំ​ង​ស្រុង​។ ខ្ញុំ​ត្រូវតែ​ឆ្លងកាត់​ការបោក​បញ្ឆោត​មួយ​ដែល​ត្រូវបាន​ដាក់ចេញ​ដោយ​ក្រុម​អ្នកប្រជាធិបតេយ្យ​ដូច្នេះ​ពួកគេ​អាច​កាត់ទោស​ហើយ​ឈ្នះឆ្នោត​”​។​

​គួរ​បញ្ជាក់ថា សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​បាន​បោះឆ្នោត​ក្នុង​ជួរ​គណបក្ស​ដោយ​ចោទប្រកាន់​លោក Trump នៅ​ថ្ងៃទី​១៨​ខែធ្នូ​។ ប៉ុន្តែ​លោក Trump ត្រូវបាន​គេ​រំពឹង​យ៉ាង​មុតមាំ​ថា​នឹងត្រូវ​បានសម្រេច​ឲ្យ​រួចខ្លួន​នៅក្នុង​ព្រឹទ្ធសភា​ដែល​ត្រួតត្រា​ដោយ​គណបក្ស​សាធារណរដ្ឋ​ព្រោះ​បើសិនជា​គណបក្ស​ប្រជាធិបតេយ្យ​ចង់​កាត់ទោស​ឬ​ទម្លាក់​ប្រធានាធិបតី​មួយរូប ពួកគេ​ចាំបាច់​ត្រូវ​រក​ឲ្យ​បាន​នូវ​សំឡេង​ភាគច្រើន​២​ភាគ​៣​នៅក្នុង​ព្រឹទ្ធសភា​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130