ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​ស្រុក​អូរ​យ៉ា​ដាវ​

​ខេត្តរតនគិរី ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ខណ​:​ជិះ​ម៉ូតូ​បុក​គ្នា​យ៉ាង​ពេញទំហឹង ក្នុងទិសដៅ​បញ្ច្រាស​គ្នា កាលពី​វេលា​ម៉ោង​២៤​និង​២០​នាទី​យប់ ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​មុខ​ចម្ការកៅស៊ូ តា ជាង ស្ថិតនៅ​ក្នុងភូមិ​គង​យុគ ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។​

​មន្ត្រីនគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បាន​ឲ្យ​ដឹងថា ម៉ូតូ​១​គ្រឿង​ម៉ាក​សង​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ក្លាន អ្វៀ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ច្រាយ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​គ្លិ ឃុំ​សើ​ង ស្រុក​បរ​កែវ ខេត្តរតនគិរី (​ស្លាប់​)​នៅ​និង​កន្លែងកើតហេតុ​មិនបាន​ពាក់មួក​សុ​វ​ភាព​ឡើយ​។​
​រីឯ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាកវ៉េវ កែច្នៃ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ក្រោយពេល​កើតហេតុ​បាន​រត់​គេចខ្លួនបាត់​តែម្ដង​ហើយ​បន្សល់ទុក​តែ​វត្ថុតាង​នៅ​និង​កន្លែងកើតហេតុ មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។​
មន្ត្រីនគរបាល​បាន​បន្តទៀតថា មូលហេតុ​ជនបង្ក​ដែល​បាន​ស្លាប់​នោះ​ជិះ​ម៉ូតូ​ចូលទៅ​ផ្លូវ​អទិភាព​របស់​ជនរងគ្រោះ​មិនបាន​ប្រុងប្រយ័ត្ន​ជាមុន ក៏ត្រូវ​ម៉ូតូ​ជនរងគ្រោះ​បុក​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​បោក​ក្បាល​ស្លាប់​តែម្តង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​អន្តរាគមន៍​បាន​ទំនាក់ទំនង​ទៅ​សាច់ញាតិ​នៃ​សព​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
ដោយឡែក​មធ្យោបាយ​ទាំងពីរ​គ្រឿង​កម្លាំង​ប៉ុស្តិ៍​យកមក​រក្សាទុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130