ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រូ Kedah អរគុណ​កម្ពុជា​ចំពោះ​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​

​កីឡា ៖ ការស្វាគមន៍​, ការហ្វឹកហាត់​, កន្លែង​ស្នាក់នៅ និង​ហូបចុក ត្រូវបាន​លោក Aidil Sharin គ្រូ​បង្គោល​ក្លិប Kedah FA បាន​ចាត់ទុកជា​បដិសណ្ឋារកិច្ច​ដ៏​ល្អ​ដែល​ក្រុម​លោក​ទទួល​ពី​កម្ពុជា​អំឡុង​យុទ្ធនាការ​បោះជំរំ​ហ្វឹកហាត់ និង​ប្រកួត​មិត្តភាព​ត្រៀម​រដូវ​កាល​ថ្មី​រយៈពេល​មួយ​សប្ដាហ៍​កន្លងមកនេះ​។​

​គ្រូបង្វឹក​ក្រុម​មកពី​លី​គ​កំពូល​ម៉ាឡេស៊ី​អះអាងថា ទាំង​ថ្នាក់ដឹកនាំ និង​កូនក្រុម​សុទ្ធតែ​សប្បាយចិត្ត​រីករាយ​ដែល​បានមក​ប្រកួត​នៅ​កម្ពុជា និង​ទទួលបាន​ផ្លែផ្កា​ល្អ​ត្រលប់​ទៅវិញ​។ លោក​សង្ឃឹមថា នឹងមាន​ឱកាស​មក​ទឹកដី​ម្ចាស់​អង្គរ​សាជាថ្មី​នាពេលខាងមុខ​។​

​លោក Aidil Sharin រៀបរាប់ ៖”​ពិត​ហើយ​! ទាំង​កីឡាករ និង​ថ្នាក់ដឹកនាំ​ពិតជា​សប្បាយចិត្ត​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​នៅ​ភ្នំពេញ​។ មិន​ថា​សណ្ឋាគារ​, កន្លែង​ហ្វឹកហាត់​អី​ជាដើម និយាយ​រួម​អ្វី​គ្រប់យ៉ាង​សុទ្ធតែ​ល្អ​ទាំងអស់​ហ្នឹង​។ ក្នុងនាម​គ្រូ​បង្គោល ខ្ញុំ​សូម​ថ្លែងអំណរគុណ ហើយ​សង្ឃឹមថា នឹង​បាន​ជួបគ្នា​ម្ដងទៀត​”​។​

​គួរ​ដឹង​ដែរ​ថា ពី​ចន្លោះ​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១៤ ខែមករា Kedah FA បាន​ជួប​ប្រកួត​ជាមួយ​វិសាខា​, ណាហ្គា​វើ​លដ៍ និង​បឹងកេត ព្រមទាំង​ប្រកួត​ពានរង្វាន់​មិត្តភាព Smart RSN ជាមួយ​អង្គ​រថា​ហ្គឺ​រ និង​ភ្នំពេញ​ក្រោ​ន ហើយក៏​យកបាន​ជយលាភី​ត្រលប់​ទៅ​ម៉ាឡេស៊ី​វិញ​៕​អត្ថបទ​៖ CNCC

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130