ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រសួង​បិ​រ​ស្ថាន ៖ ស្ថានភាព​គុណភាព​ខ្យល់​នៅ​មិនទាន់​ឈានដល់​កម្រិត​ប៉ះពាល់​ដល់​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​នៅឡើយ​

​រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា រហូតមកទល់​ពេលនេះ ស្ថានភាព​គុណភាព​ខ្យល់​នៅ​មិនទាន់​ឈានដល់​កម្រិត​ប៉ះពាល់​ដល់​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​នៅឡើយ​ទេ​។ មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន​បាននិងកំពុង​បន្ត​តាមដាន​ប​លើ​គុណភាព​ខ្យល់​បន្ថែមទៀត​។​

​ក្រសួង​បាន​អះអាងថា ការកើនឡើង​កំហាប់​និចល PM2.5 ក្នុង​ខ្យល់​នេះ​មិន​មែនមាន​នៅតែ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ ប៉ុន្តែ​និន្នាការ​នៃ​កំណើន​នេះ​មាននៅ​ក្នុង​បណ្តា​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​។​ទន្ទឹម​នោះ​ក្រសួងបរិស្ថាន​នឹងធ្វើ​ការជូនដំណឹង​ជា​បន្តបន្ទាប់​ដល់​សាធារណជន​ឱ្យបាន​ជ្រាប​អំពី​ការវិវឌ្ឍ​ថ្មីៗ​ជុំវិញ​ស្ថានភាព​គុណភាព​ខ្យល់​នៅ​ប្រទេស​កម្ពុជា​។​

​ក្រសួងបរិស្ថាន​សូម​គូសបញ្ជាក់ថា ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងឡាយ​ទាក់ទង​នឹង​ស្ថានភាព​គុណភាព​ខ្យល់​របស់​ប្រទេស​កម្ពុជា​ដែល​មិន​ចេញពី​ប្រភព​ក្រសួងបរិស្ថាន​ជា​ព័ត៌មាន​មិន​ផ្លូវការ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130