ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឃាតកម្ម​បាញ់សម្លាប់​គូ​ដណ្តឹង​ជា​និស្សិត​ពេទ្យ​ផ្តើម​ពី​ការ​ប្រច័ណ្ឌ​

​ភ្នំពេញ ៖ ករណី​ឃាតកម្ម​បាញ់សម្លាប់​និស្សិត​ពេទ្យ និង​ជា​អ្នកលក់​ឡេ​តាម​អន​ឡាញ​ដែល បង្ក​ការភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ នេះ​គឺ​បណ្តាលមកពី​ភ្លើង​ប្រច័ណ្ឌ ។ ប៉ុន្ដែ​ប្រភពព័ត៌មាន​ខ្លះទៀត​សន្និដ្ឋានថា ជនដៃដល់​មិនបាន​បាញ់​ជនរងគ្រោះ​នោះទេ ពោល​មុនពេល​កើតហេតុពួកគេ​ប្រលែង​គ្នា​លេង​ហើយក៏​រា​កៃកាំភ្លើង​តែម្តង ។​

​សូមជម្រាបថា ករណី​ខាងលើនេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្ទះល្វែង​ក្នុង​បុរី​រំចេក​អូ​ឌឹ​ម តាម​បណ្ដោយ​ផ្លូវលំ BT សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹងថា ជនដៃដល់​ដែលជា​អ្នកបាញ់​ប្រហារ​ស្ដ្រី​រងគ្រោះ​ខាងលើ គឺជា​គូ​ដណ្ដឹង​របស់​នាង ដែល​ពួកគេ​ទើបនឹង​ភ្ជាប់ពាក្យ​កាលពី​ប៉ុន្មាន​ខែ​មុន ខណដែល ពួកគេ​ក៏មាន​គម្រោង​រៀបការ​ជាមួយគ្នា​នៅ​ខែមីនា ឆ្នាំ​២០២០​ខាងមុខនេះ​ផងដែរ ។​

​ជនដៃដល់​ឈ្មោះ​យឺន វ៉ាន់​ដេ​ត គឺជា​មន្ដ្រី​យោធា​ពាក់​ស័ក្ដិ​៤ ។​

​ចំណែក​ស្ដ្រីជន​រងគ្រោះ​ឈ្មោះ ជុន ឌី​ណា អាយុ​២៦​ឆ្នាំ ជា​និស្សិត​ពេទ្យ​ផ្នែក​ឡា​បូ និង​ជា​អ្នកលក់​ផលិតផល​ថែរក្សា​សម្រស់​តាម​អន​ឡាញ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130