ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោកស្រី មួរ សុខ​ហួរ ហាម​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​វាយប្រហារ លោក កឹម សុខា​

​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពិធី​រំលឹក​ខួប​មួយឆ្នាំ​នៃ​ការបង្កើត​បណ្តាញ​អតីត​បក្សប្រឆាំង​នៅក្រៅ​ប្រទេស​ហៅ​កាត់​ថា CNRPO នៅក្នុង​ទីក្រុង​ម៊ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​លោកស្រី មួរ សុខ​ហួរ អនុប្រធាន​អតីត​បក្សប្រឆាំង​បានប្រកាស​ហាម​មិន​ឲ្យ​អ្នកគាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ​បើក​ការវាយប្រហារ​រិះគន់​លោក កឹម សុខា បន្តទៀត ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​បណ្តាញ វិទ្យុ​បរទេស​ផ្សាយ​ភាសា​ខ្មែរ ។

​តាម​ការផ្សាយ​របស់​វិទ្យុ​បរទេស​នោះ​លោកស្រី មួរ សុខ​ហួរ បានចាត់ទុក​ការកាត់ទោស​លោក​កឹម សុខា ថា ជាការ​កាត់ទោស​លើ​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​ទាំងអស់​។ ទន្ទឹម​នោះ​លោកស្រី ក៏បាន​ប្រាប់​ឱ្យ​សមាជិក​អតីត​បក្សប្រឆាំង​ទាំងអស់ ជាពិសេស​នៅក្រៅ​ប្រទេស​ឱ្យ​គាំទ្រ​ដល់​លោក​កឹម សុខា ក្នុងការ​តតាំង​ជាមួយ​តុលាការ​កម្ពុជា​នេះ​ថែមទៀត ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130