ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យុវជន​ម្នាក់​ជិះ​ម៉ូតូ​ដូច​ហោះ​ជ្រុល​ចង្កូត​បុក​ស្ត្រី​ម្នាក់​របួសធ្ងន់

​ខេត្តរតនគិរី ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ម៉ូតូ​១​គ្រឿង​បាន​ជិះ​មក​បុក​យ៉ាង​ពេញទំហឹង ក្នុងទិសដៅ​បញ្ច្រាស​គ្នា កាលពី​វេលា​ម៉ោង​១៨​និង​៥​នាទី​ល្ងាច​​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០ តាម​ផ្លូវលំ​មួយកន្លែង ក្នុង​ចម្ការកៅស៊ូ ស្ថិតនៅ​ភូមិ​កែ​ត ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ​បង្ក ឈ្មោះ ក្លាន សេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ច្រាយ មានមុខ​របរ​កសិក​រ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ របួសស្រាល​​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ា​កវេ​វ​ឆ្លាម ពណ៌​ក្រហម អត់​ស្លាក​លេខ​។​​រីឯ​ជនរងគ្រោះ​ឈ្មោះ ឃុន ប៊ី​ន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​តា​ង៉ា ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី រងរបួស​ធ្ងន់
​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​កូ​រេ ពណ៌​ក្រហម អត់​ស្លាក​លេខ​។​

​សមត្ថកិច្ច​បាន​បន្តថា ម៉ូតូ​វេ​វ​ឆ្លាម បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​មិនបាន​ប្រកាន់​ស្តាំ ជ្រុល​ទៅបុក​ម៉ូតូ​កំពុង​ជិះ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​របួសធ្ងន់​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​បញ្ជូនទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស​។​
ដោយឡែក​ម៉ូតូ​ពីរ​គ្រឿង​ត្រូវបាន​រឹបអូស​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ញ៉ា​ង ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​សម្របសម្រួល​គ្នា​នៅពេល​ក្រោយ​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130