ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ព្រះអង្គម្ចាស់ Harry សម្តែង​ការសោកស្តាយ ក្រោយ​ចាក​ចេញពី​គ្រួសារ​រាជវង្ស​

​ឡុង​ដ៍ ៖ ព្រះអង្គម្ចាស់ Harry របស់​ចក្រភព​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ទ្រង់​ពិតជា​មាន​អារម្មណ៍​សោកសៅ​យ៉ាងខ្លាំង​ដែល​ព្រះអង្គ​ត្រូវ​ចាក​ចេញពី​ព្រះរាជកិច្ច​របស់​ព្រះអង្គ បន្ទាប់ពី​បាន​យល់ព្រម​ជាមួយ​មហាក្សត្រី Elizabeth ថា ព្រះអង្គ និង​ភរិយា Meghan នឹង​ចុះ​ចេញពី​តួនាទី​ជា​ផ្លូវការ​ដើម្បី​ស្វែងរក​អនាគត​ឯករាជ្យ​។ បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA​។​

​ក្រុមប្រឹក្សា​ព្រះរាជវាំង​បាក់​ឃី​ង​ហាំ (Buckingham Palace) និង​ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth បានប្រកាស​កាលពី​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​កន្លងទៅ​ថា ព្រះអង្គម្ចាស់ Harry និង​អ្នក​ម្នាង Meghan នឹង​លែង​ជា​សមាជិក​ដែល​កំពុង​បំពេញ​រាជកិច្ច​នៃ​រាជវង្ស​អង់គ្លេស ហើយ​មិនអាច​ប្រើប្រាស់​ឋានៈ​ជា​រាជវង្ស​ខ្ពង់ខ្ពស់ “Royal Highness” បាន​ទៀតឡើយ ដោយ​នឹងត្រូវ​ចាប់ផ្ដើម​ជីវិត​ឯករាជ្យ​ថ្មី​មួយ ក្នុងនាម​ជា​ប្រជាជន​សាមញ្ញ​។ យ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់ Harry បានបង្ហាញ​ការ​សោកសៅ​ជាខ្លាំង ដ្បិត​លទ្ធផល​បែបនេះ មិនមែនជា​អ្វីដែល​ទ្រង់ និង​នាក់​ម្នាង​ចង់បាន​នោះទេ តែ​វា​ជា​រឿង​មួយ​ដែល​ត្រូវ​សម្រេចចិត្ត​។​

​នៅក្នុង​សុន្ទរកថា​មួយ​ទៅកាន់​កម្មវិធី​សប្បុរសធម៌ Sentebale កាលពី​ថ្ងៃអាទិត្យ ព្រះអង្គ​បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង​លោក Harry បាន​និយាយថា លទ្ធផល​ចុងក្រោយ​មិនមែនជា​អ្វីដែល​គាត់ និង​ភរិយា​អាមេរិក​ដែលជា​អតីត​តារា​សម្តែង​ចង់បាន​នោះទេ​។ ព្រះអង្គម្ចាស់ Harry មានបន្ទូល​ដូច្នេះ​ថា «​ក្ដីសង្ឃឹម​របស់​យើង គឺ​បន្ត​បម្រើ​ម្ចាស់​ក្ស​ត្រី​យ៍ និង​រាជវង្ស​អង់គ្លេស និង​សមាគម​យោធា​របស់ខ្ញុំ ដោយ​មិនចាំបាច់​មាន​ថវិការដ្ឋ​។ ប៉ុន្តែ​នេះ​គឺជា​រឿង​ដ៏​គួរឱ្យ​សោកសៅ ដែល​មិនអាច​ធ្វើទៅ​រួច​»​។​

​នៅក្រោម​ការសម្រេច​ព្រះទ័យ​របស់​ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth ព្រះអង្គម្ចាស់ Harry នៅតែ​ជា​ព្រះអង្គម្ចាស់​ម្នាក់ ហើយ​ព្រះអង្គ និង​អ្នក​ម្នាង Meghan នឹង​បន្ត​កាន់តំណែង​មួយចំនួនទៀត ដែល​មិនអាច​កាត់ផ្តាច់​សាច់ឈាម ពី​ញាតិវង្ស​ទាំងស្រុង​ឡើយ​។ ព្រះអង្គ​ទាំងពីរ​នឹង​ចាប់ផ្ដើម​ជីវិត​ថ្មី ដោយ​បែង​ចែកពេល វេលា​រវាង​អាមេរិក​ខាងជើង និង​អង់គ្លេស​។ ប៉ុន្តែ​ព្រះអង្គម្ចាស់ Harry និង​អ្នក​ម្នាង Meghan មិនអាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រាជវង្ស​សំខាន់ៗ ហើយក៏​មិនអាច​ធ្វើដំណើរ​ទស្សនកិច្ច តំណាងឱ្យ​រាជវង្ស​អង់គ្លេស​បាន​ទៀត​ដែរ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130